Close

សម្តេចធិបតីហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលមានរបៀបវារៈចំនួន៤ នៅថ្ងៃនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចធិបតីហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលមានរបៀបវារៈចំនួន៤ នៅថ្ងៃនេះ សម្តេចធិបតីហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលមានរបៀបវារៈចំនួន៤ នៅថ្ងៃនេះ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងប្រកាសនូវសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការ របស់អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

សូមជម្រាបជូនផងដែរថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី មាននូវរបៀបវារៈចំនួន៤ ដូចជា៖

១. សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ។

២. សេចក្តីព្រាងច្បាប់ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤” ។

៣. សេចក្តីព្រាងច្បាប់ស្តីពី “ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២” ។

៤. បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម”៕

អត្ថបទទាក់ទង