Close

ចាញ់ Dortmund យប់មិញ Newcastle របួសកីឡាករសំខាន់២នាក់

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ កីឡា
ចាញ់ Dortmund យប់មិញ Newcastle របួសកីឡាករសំខាន់២នាក់ ចាញ់ Dortmund យប់មិញ Newcastle របួសកីឡាករសំខាន់២នាក់

ក្រុមសារិកាព្រៃ Newcastle United បានស្គាល់ការបរាជ័យជាលើកដំបូងរបស់ខ្លួន ក្នុងក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងក្រុម Borussia Dortmund ក្នុងលទ្ធផល ១ ទល់នឹង ០ នៅកីឡដ្ឋាន St James’ Park កាលពីថ្ងៃពុធ។

ការបរាជ័យយប់មិញនេះ គឺជាបញ្ហាមួយទៅហើយ ប៉ុន្តែវាបានបន្ថែមការខកចិត្តបន្ថែមទៀតដល់អ្នកចាត់ការទៅទៅ Eddie Howe ដោយកីឡាករសំខាន់ចំនួន២រូប បានរងរបួសក្នុងជំនួបនោះ ពោលគឺរបួសរបស់ខ្សែប្រយុទ្ធ Alexander Isak និង Jacob Murphy។

កីឡាករ Alexander Isak លេងបានត្រឹមតែ ១៥នាទីប៉ុណ្ណោះ មុនពេលគាត់ត្រូវបានជំនួសដោយ Callum Wilson។ ក្រោយមក Murphy ដែលប្ដូរចូលលេងជំនួស Joelinton បានត្រឹមតែពីរបីនាទីប៉ុណ្ណោះក្នុងនាមជាកីឡាករបម្រុង ក៏ត្រូវបានប្ដូរចេញវិញ ដោយសាររបួស។

ការចាញ់ Dortmund មានន័យថា Newcastle ប្រឈមមុខនឹងការប្រជែងគ្នាកាន់តែខ្លាំង ដើម្បីឈានទៅវគ្គបន្តពីពូល F បើទោះបីជាពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់ល្អ ដោយមាន 4 ពិន្ទុ ពីបីប្រកួតដូចគ្នានឹង Dortmund ក៏ដោយ។

គួរបញ្ជាក់ថា Newcastle នឹងត្រូវប៉ះ Wolverhampton Wanderers នៅក្រៅដី ក្នុង Premier League នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ៕

អត្ថបទទាក់ទង