Close

មិនធម្មតា​! MARCUS HABER បន្តស៊ុតបញ្ចូលទីគ្រប់ការប្រកួតនៅលីគ​កំពូល​កម្ពុជា​ គិតត្រឹមសប្ដាហ៍ទី៨

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ កីឡា
មិនធម្មតា​! MARCUS HABER បន្តស៊ុតបញ្ចូលទីគ្រប់ការប្រកួតនៅលីគ​កំពូល​កម្ពុជា​ គិតត្រឹមសប្ដាហ៍ទី៨ មិនធម្មតា​! MARCUS HABER បន្តស៊ុតបញ្ចូលទីគ្រប់ការប្រកួតនៅលីគ​កំពូល​កម្ពុជា​ គិតត្រឹមសប្ដាហ៍ទី៨

បាល់ទាត់)៖ ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិកាណាដា កីឡាករ MARCUS WARREN HABER របស់ក្លិបព្រះខ័នរាជស្វាយរៀង ក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ គិតត្រឹមសប្ដាហ៍ទី៨​ ដោយស៊ុតបាន ១២គ្រាប់។

កាលពីថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ MARCUS HABER បានស៊ុតបញ្ចូលទី១គ្រាប់​ ក្នុងជំនួបដែលក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះ ក្រុមគីរីវង់​សុខសែនជ័យ​ ក្នុងលទ្ធផល ២-១ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សប្ដាហ៍ទី៨។

គួរបញ្ជាក់ថា ១២គ្រាប់របស់ MARCUS WARREN HABER រកបាននៃការប្រកួតជាមួយកងយោធពលខេមរភូមិន្ទ ២គ្រាប់ , ភ្នំពេញក្រោន ២គ្រាប់, ណាហ្គាវើលដ៍ ១គ្រាប់, អាយអេសអាយដង្កោសែនជ័យ ១គ្រាប់, អង្គរថាយហ្គឺរ ១គ្រាប់, វិសាខា ១គ្រាប់, ព្រៃវែង ៣គ្រាប់ និង​ជា​មួយ​គីរីវង់សុខសែនជ័យ​ ១គ្រាប់​ បានក្លាយជាកីឡាករតែម្នាក់គត់ ដែលសុតបញ្ចូលទីគ្រប់ការប្រកួតនៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ សម្រាប់៨សប្ដាហ៍ កន្លងមកនេះ។

សម្រាប់ការប្រកួតលើកក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង របស់ MARCUS WARREN HABER នឹងធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ក្រុម​បឹងកេត​ នៅថ្ងៃទី២៨​ ខែតុលា វេលាម៉ោង ៦៖០០នាទីល្ងាច៕

អត្ថបទទាក់ទង