ក្រុមខ្លាំងថៃ និងសិង្ហបុរី នឹងមកប្រជែងពាន U14 Siem Reap International Cup នៅខែក្រោយ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបេីកភ្លេីងខៀឱ្យសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត រៀបចំការប្រកួតពានរង្វាន់អន្តរជាតិមួយ ដែលមានឈ្មោះថា U14 Siem Reap International Cup
ពានរង្វាន់ខាងលើនេះ មានក្រុមដូចជា ក្រុម សៀមរាប យូណាយធីត របស់កម្ពុជា , ក្រុម Buriram United, Chonburi FC អាយុ ក្រោម១៤ឆ្នាំ មកពីប្រទេសថៃ និងក្រុម Lion City Sailor អាយុក្រោម១៤ឆ្នាំ របស់ប្រទេសសិង្ហបុរី ។
បេីតាមផែនការ ពានរង្វាន់ U14 Siem Reap International Cup គ្រោងនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប៕
|