Close

ADB នឹងបញ្ចេញទឹកប្រាក់ ១០០ពាន់លានដុល្លារ ផ្តល់មូលនិធិថ្មីក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ADB នឹងបញ្ចេញទឹកប្រាក់ ១០០ពាន់លានដុល្លារ ផ្តល់មូលនិធិថ្មីក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ADB នឹងបញ្ចេញទឹកប្រាក់ ១០០ពាន់លានដុល្លារ ផ្តល់មូលនិធិថ្មីក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ

ហ្វីលីពីន ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃនេះបានអនុម័តកំណែទម្រង់ការគ្រប់គ្រងមូលធនដែលបញ្ចេញទឹកប្រាក់ ១០០ពាន់លានដុល្លារ ជាទំហំនៃការផ្តល់មូលនិធិថ្មីក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ដើម្បីដោះស្រាយវិបត្តិដែលកើតផ្ទួនៗ និងបន្តបន្ទាប់គ្នាក្នុងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ការពង្រីកទំហំមូលនិធិនេះនឹងត្រូវបង្កើនថែមទៀត តាមរយៈការកៀងគរមូលធនឯកជន និងមូលនិធិក្នុងស្រុកដើម្បីដំឡើងពីចំនួនពាន់លាន (billions) ទៅចំនួនពាន់ពាន់លាន(trillions) ដែលនឹងត្រូវការដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។

កំណែទម្រង់ទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈ ការធ្វើបច្ចុប្បន្នភាពនៃក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធន (Capital Adequacy Framework ឬ CAF) របស់ ADB ។ វាពង្រីកបរិមាណនៃការប្តេជ្ញាជួយថ្មី ប្រចាំឆ្នាំរបស់ ADB ដល់ជាង ៣៦ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១០ ពាន់លានដុល្លារ ឬ ប្រហែល ៤0% ។ ការដំឡើងនេះអាចធ្វើទៅបានដោយសារការបង្កើនកម្រិតនៃមូលធនភាវូនីយកម្មរបស់ ADB ជាមួយការរក្សាបាននូវហានិភ័យនានារបស់វា។ កំណែទម្រង់ទាំងនេះក៏បង្កើតជា ជំនួយដល់ការផ្តល់កម្ចីដោះស្រាយបញ្ហារំខានដល់ដំណើរសេដ្ឋកិច្ច (Countercyclical Lending Buffer) ដើម្បីគាំទ្រដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ(DMCs) របស់ ADB ដែលប្រឈមនឹងវិបត្តិដែលមិននឹកស្មានដល់។

វិធានការទាំងនេះ ដែលនឹងអនុញ្ញាតឲ្យ ADB ផ្តល់ហិរញ្ញប្បទានផ្ទាល់ខ្លួនរហូតដល់ ៣៦០ ពាន់លានដុល្លារដល់ DMCs និងអតិថិជនផ្នែកឯកជនរបស់ខ្លួនក្នុងទសវត្សរ៍ក្រោយ ត្រូវបានរៀបចំឡើងដើម្បីធានាថា ADB រក្សាចំណាត់ថ្នាក់ឥណទាន AAA របស់ខ្លួន និងសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់មូលនិធិដល់ DMCs ក្នុងតម្លៃទាបនិងមានកាលកំណត់វែង។ កំណែទម្រង់នេះការពារការវាយតម្លៃឥណទាន AAA របស់ ADB បន្ថែមទៀតតាមរយៈការអនុវត្តផែនការស្តារឡើងវិញ ដែលនឹងការពារការថយចុះនៃដើមទុនក្នុងអំឡុងពេលមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ ក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធនរបស់ ADB នឹងត្រូវពិនិត្យឡើងវិញរៀងរាល់បីឆ្នាំម្តង។

ប្រធាន ADB លោក Masatsugu Asakawa បានថ្លែងថា «កំណែទម្រង់សំខាន់ៗទាំងនេះនឹងចូលរួមយ៉ាងខ្លាំងក្លាក្នុងការពង្រីកសមត្ថភាពរបស់ ADB ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សំខាន់ៗ ជាច្រើននៅទូទាំងអាស៊ីនិងប៉ាស៊ីហ្វិក ដែលរួមមានធនធានសម្បទាន កាន់តែច្រើនសម្រាប់សមាជិកដែលងាយរងគ្រោះរបស់យើង។ ការសម្រេចចិត្តរបស់យើងនៅថ្ងៃនេះគឺជាផ្នែកមួយនៃការឆ្លើយ តបរបស់ ADB ចំពោះការអំពាវនាវឱ្យធនាគារអភិវឌ្ឍន៍ពហុភាគី (MDBs) ជួយកាន់តែច្រើននិងលឿន ជាងមុនជាមួយនឹងធនធានរបស់យើង។ ធនធានទាំងនេះនឹងជួយតំបន់នេះគ្រប់គ្រងសំណុំស្មុគស្មាញ នៃវិបត្តិកើនឡើងផ្ទួនគ្នា ដោះស្រាយវិសមភាពយេនឌ័រ និងផ្តល់តម្រូវការជាមូលដ្ឋានក្នុងបរិបទបញ្ហា ប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ទំហំនៃការផ្តល់ប្រាក់កម្ចីបន្ថែមនេះនឹងត្រូវបានពង្រីក បន្ថែមទៀត ដោយការខិតខំប្រឹងប្រែងបន្ថែមដើម្បីប្រមូលមូលធនឯកជន និងមូលធនក្នុងស្រុក និងដើម្បីបង្កើន ឥទ្ធិពលនៃការងាររបស់យើង»។

ការកៀរគរមូលធនឯកជននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនមូលធនពី ចំនួនពាន់លាន(millions) ទៅពាន់ពាន់លាន (trillions) ដោយពង្រីកការចូលរួមរបស់វិស័យឯកជននៅក្នុងការងារ អភិវឌ្ឍន៍។ សកម្មភាពនៅថ្នាក់លើ នឹងជួយកែលម្អគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងស្ថាប័ន និង បរិយាកាស អំណោយផលសម្រាប់ការវិនិយោគរបស់វិស័យឯកជន ដែលជំរុញឱ្យមានការកើនឡើងនៃការ វិនិយោគក្នុងស្រុក និងបរទេស។ ជំនួយផ្នែកប្រឹក្សាសម្រាប់ថ្នាក់មធ្យម នឹងជួយបង្កើតគម្រោងត្រៀម និង រៀបចំគម្រោងដែលនឹងទទួលបានជោគជ័យដើម្បីអាចទាក់ទាញការវិនិយោគពីវិស័យឯកជន។ ការផ្តល់ ហិរញ្ញប្បទាននៅថ្នាក់ក្រោម នឹងត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំមូលធនឯកជន សម្រាប់គម្រោង អភិវឌ្ឍន៍ រួមទាំងការកាត់បន្ថយហានិភ័យសម្រាប់វិស័យឯកជនផងដែរ។ ការសម្រួលពីថ្នាក់លើ និងការ កៀរគរមូលធននិងការចូលរួមនៅថ្នាក់កណ្តាលនិងថ្នាក់ក្រោម នឹងបន្ថែមសមត្ថភាពគាំទ្ររបស់ ADB ដោយបង្កើនធនធានដែលមានសម្រាប់គាំទ្រការអភិវឌ្ឍក្នុងតំបន់។

ប្រទេសនានាក៏ត្រូវតែកៀរគរចំណូលពន្ធបន្ថែម ធ្វើទំនើបកម្មអាជ្ញាធរពន្ធដារតាមរយៈឌីជីថលនីយកម្ម និងសហការដើម្បីធានាបាននូវប្រព័ន្ធពន្ធអន្តរជាតិដែលត្រឹមត្រូវនិងដំណើរការល្អ។ ការកៀរគរធនធានក្នុងស្រុក មានសារៈសំខាន់ណាស់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបំណុលប្រកបដោយនិរន្តរភាព និងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ADB បានបង្កើតមជ្ឈមណ្ឌល ពន្ធដារអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Tax Hub) នៅឆ្នាំ ២០២១ ដើម្បីផ្តល់នូវវេទិកាបើកចំហ និងដោយ បរិយាបន្នសម្រាប់ការសន្ទនាគោលនយោបាយយុទ្ធសាស្ត្រ ការចែករំលែកចំណេះដឹង និងការសម្រប សម្រួលអភិវឌ្ឍន៍ក្នុងចំណោម ADB ក៏ដូចជាសមាជិក និងដៃគូអភិវឌ្ឍន៍របស់ខ្លួន៕

អត្ថបទទាក់ទង