Close

សហគមន៍កសិកម្មទំនើបចំនួន ២ នៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
សហគមន៍កសិកម្មទំនើបចំនួន ២ នៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា សហគមន៍កសិកម្មទំនើបចំនួន ២ នៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា

សៀមរាប៖ សហគមន៍កសិកម្មទំនើបបន្លែសសី និងសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា តាមរយៈការវិនិយោគលើផ្ទះសំណាញ់ ១០០ខ្នង ដែលអាចនឹងគាំទ្រជាថវិកាបដិភាគដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។

កិច្ចសហការរវាងសហគមន៍ទំនើបទាំង ២ នឹងអនុញ្ញាតឱ្យសហគមន៍មានលទ្ធភាពអាចផ្គត់ផ្គត់បន្លែសុវត្ថិភាពទៅកាន់តម្រូវការនៅក្នុងក្រុងសៀមរាប ក្នុងតម្លៃមួយដែលមានភាពប្រកួតប្រជែងខ្ពស់ និងក្នុងបរិមាណដែលមានស្ថេរភាព។

សហគមន៍កសិកម្មទំនើបចំនួន ២នៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា

តាមផែនការគ្រោងទុក សហគមន៍កសិកម្មទំនើបស្រូវនាងអំនឹងផ្តោតតែលើការធ្វើផលិតកម្មបន្លែក្នុងទំហំ៥០% ចំណែកឯសហគមន៍កសិកម្មទំនើបបន្លែសសីនឹងធ្វើផលិតកម្មបន្លែផង ព្រមទាំងទទួលរ៉ាប់រងការងារទីផ្សារនិងការចែកចាយបន្តផងដែរ ដោយសារសហគមន៍នេះស្ថិតនៅជិតទីផ្សារជាងសហគមន៍នាងអំ៕

សហគមន៍កសិកម្មទំនើបចំនួន ២នៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា