Close

សហគមន៍កសិកម្មទំនើប ២ ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់​​ «ម្ទេស២៤០តោន» ជាមួយក្រុមហ៊ុនកសិដ្ឋានគីរីទេស

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
សហគមន៍កសិកម្មទំនើប ២ ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់​​ «ម្ទេស២៤០តោន» ជាមួយក្រុមហ៊ុនកសិដ្ឋានគីរីទេស សហគមន៍កសិកម្មទំនើប ២ ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់​​ «ម្ទេស២៤០តោន» ជាមួយក្រុមហ៊ុនកសិដ្ឋានគីរីទេស

ភ្នំពេញ៖​ សហគមន៍កសិកម្មទំនើបស្រូវនាងអំ និងសហគមន៍កសិកម្មទំនើបសសី ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ «ម្ទេសស្តង់ដាសុវត្ថិភាពចំនួន ២៤០តោន» ជាមួយក្រុមហ៊ុនកសិដ្ឋានគីរីទេសជាផ្លូវការនៅខេត្តសៀមរាប លើផ្ទៃដីដាំដុះចំនួន ១០ហិកតា។

លោក​ឃឹម​ ហ្វីណង់​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ នៅថ្ងៃទី២២​ ខែមីនានេះឱ្យដឹងថា​ សហគមន៍កសិកម្មទំនើបទាំង២បានសម្រេចធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន ដោយបន្ថែមផលិតកម្មដំណាំម្ទេស បូករួមនឹងដំណាំស្រូវ និងដំណាំបន្លែដែលមានស្រាប់។

លោក​ បន្តថា​ ការពង្រីកវិសាលភាពនេះធ្វើឡើងដោយមានការតភ្ជាប់ទីផ្សារទុកជាមុន តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលនឹងជួួយការពារកសិករអ្នកផលិតពីហានិភ័យទីផ្សារ និងផ្តល់ភាពច្បាស់លាស់ជាងមុនដល់ការព្យាករណ៍ប្រាក់ចំណូលរបស់ពួកគាត់។

សហគមន៍ទាំង២ក៏ទទួលបានការគាំទ្រដើមទុន និងបច្ចេកទេសដាំដុះ សម្រាប់ផលិតកម្មដំណាំថ្មីមួយនេះផងដែរ។

សហគមន៍កសិកម្មទំនើប២ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់«ម្ទេស២៤០តោន» ជាមួយក្រុមហ៊ុនកសិដ្ឋានគីរីទេស
សហគមន៍កសិកម្មទំនើប២ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់«ម្ទេស២៤០តោន» ជាមួយក្រុមហ៊ុនកសិដ្ឋានគីរីទេស