Close

ចាំគាំទ្រទាំងអស់គ្នា! យប់នេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមក្រុម Madura United របស់ឥណ្ឌូណេស៊ី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ កីឡា
ចាំគាំទ្រទាំងអស់គ្នា! យប់នេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមក្រុម Madura United របស់ឥណ្ឌូណេស៊ី ចាំគាំទ្រទាំងអស់គ្នា! យប់នេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមក្រុម Madura United របស់ឥណ្ឌូណេស៊ី

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលស្វាគមក្រុម Madura United របស់ឥណ្ឌូណេស៊ី ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League ជើងទីំមួយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៩:០០ នាទីយប់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Pep Muñoz បានលើកឡើងថា៖« ការប្រកួតនេះ ជាប្រវត្តិសាស្រ្តមួយសម្រាប់ក្លិបយើង។ ខ្ញុំរំពឹងថា ជំនួបនេះ ជាប្រកួតមួយដ៏តានតឹង ពីព្រោះពួកគេមានកីឡាករល្អច្រើន និងមានគុណភាព។ ការប៉ះគ្នាលើកនេះ វាខុសប្លែកពីនៅម៉ុងហ្គោលី ដែលយើងធ្លាប់ចាញ់ពួកគេ ទាំងអាកាសធាតុជាដើម ដូច្នេះការលេងនៅទឹកដីរបស់យើងវាគឺជាអថិភាព»។

ចាំគាំទ្រទាំងអស់គ្នា! យប់នេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមក្រុម Madura United របស់ឥណ្ឌូណេស៊ី

ចំណែកគ្រូបង្វឹក Madura United លោក Mr. Angel Afredo Vera បានលើកឡើងថា៖« យើងដឹងថា ស្វាយរៀងជាក្រុមខ្លាំង តែពួកយើងបានរៀបចំខ្លួនយ៉ាងល្អ សម្រាប់ការប្រកួតនេះ។ យើងសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ ដើម្បីជាផលចំណេញនៅជើងទី២ ក្នុងទឹកដីរបស់យើង»។

មុនបានឡើងមកកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្រុម Shan United របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផលសរុបទាំងពីរជើង ៧-៤ ក្នុងវគ្គ ៨ក្រុមចុងក្រោយ ខណៈ ក្រុម Madura United ទម្លាក់ ក្រុម Tainan City របស់តៃវ៉ាន់ សរុបលទ្ធផល ទាំងពីរជើង ៣-០។

គួររំលឹកថា ក្រុមព្រះខ័នរាជស្វាយរៀង ធ្លាប់ចាញ់ក្រុម Madura United ចំនួន ២ដង រួចមកហើយ ដោយលើកទីមួយ កាលពីវគ្គសន្សំពិន្ទុកន្លងទៅក្នុងពានរង្វាន់ ដដែលនេះ និងចាញ់ ១ទល់០ ក្នុងពានរង្វាន់ Shopee Cup ។ ជួបម្ដងនេះគ៏ជាឱកាសសងសឹង ផងដែរ សម្រាប់ ស្វាយរៀង។

គួរបញ្ជាក់ថា បន្ទាប់ពីការប្រកួតយប់នេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Madura United វិញ នៅជើងទីពីរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាកីឡដ្ឋាន Stadion Gelora Joko Samudro ប្រទេសឥណ្ឌូណេស៊ី វេលាម៉ោង ១៥:៣០ នាទី៕

ចាំគាំទ្រទាំងអស់គ្នា! យប់នេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមក្រុម Madura United របស់ឥណ្ឌូណេស៊ី