Close

ទីបំផុត ! Real Madrid ជួបភាពបរាជ័យលើកដំបូងក្នុងរដូវកាលនេះ​ ក្រោមថ្វីជើង At Madrid

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
ទីបំផុត ! Real Madrid ជួបភាពបរាជ័យលើកដំបូងក្នុងរដូវកាលនេះ​ ក្រោមថ្វីជើង At Madrid ទីបំផុត ! Real Madrid ជួបភាពបរាជ័យលើកដំបូងក្នុងរដូវកាលនេះ​ ក្រោមថ្វីជើង At Madrid

នៅទីបំផុត!  ក្រុម​អធិរាជ​ ស​ Real Madrid  បានស្គាល់​បរាជ័យ​លើក​ដំបូង​ក្នុង​រដូវកាល​នេះ​ ក្រោម​ថ្វី​ជើង​ក្រុម​រួម​ទីក្រុង​ Atletico Madrid ក្នុង​លទ្ធផល​ ៣​ ​ទល់​នឹង​ ១​ នៅ​ LALIGA  សបា្តហ៍​ទី​៦។

ការប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Estadio Civitas Metropolitano ក្រុម​ម្ចាស់ផ្ទះ​ At Madrid បាន​ទទួល​ជ័យជម្នះ​លេី​ក្រុម​ភ្ញៀវ​ Real Madrid ក្នុង​លទ្ធផល​ ៣ទល់​នឹង​១​។ ៣គ្រាប់​របស់​ម្ចាស់​ផ្ទះ​ រកបាន​ដោយ​កីឡាករ​ Morota ចំនួន​២គ្រាប់​ និង​ Antony Griezmann ១គ្រាប់​ ខណៈ​ ១គ្រាប់​របស់​ Real រកបាន​ដោយ​ខ្សែ​បម្រើ​ជេីង​ចាស់​ Tony Kroos ។

តាម​រយៈ​លទ្ធផល​នេះ​ បាន​ធ្វើ​ឲ្យ​ Real Madrid មាស​ត្រឹម​ ១៥ពិន្ទុ​ ធ្លាក់​ពី​កំពូល​តារា​មកឈរ​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣​ តាម​ពី​ក្រោយ​ក្រុម​ Barcelona និង​ Girona មាន​ ១៦ពិន្ទុ​ស្មើ​គ្នា​ ខណៈ​ At Madrid ឡេីង​មកឈរ​លេខ​៥​ មាន​ ១០ពិន្ទុ​ ។

គួរបញ្ជាក់ថា​ ប្រកួត​ក្រោយ​ ក្រុម​ស្ដេច​ស​ Real Madrid នឹងបេីក​ទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​ Las Palmas នៅ​ LALIGA សបា្តហ៍​ទី​៧​ វេលា​ម៉ោង​ ១២៖០០នាទី​ យប់​ (ម៉ោង​នៅ​កម្ពុជា​)៕

អត្ថបទទាក់ទង