Close

អេមហួស ! ព្រះខ័នរាជស្វាយរៀង បន្តកំណត់ត្រាឈ្នះ ៦ប្រកួតជាប់ៗគ្នា​ នៅ CPL

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
អេមហួស ! ព្រះខ័នរាជស្វាយរៀង បន្តកំណត់ត្រាឈ្នះ ៦ប្រកួតជាប់ៗគ្នា​ នៅ CPL អេមហួស ! ព្រះខ័នរាជស្វាយរៀង បន្តកំណត់ត្រាឈ្នះ ៦ប្រកួតជាប់ៗគ្នា​ នៅ CPL

(បាល់ទាត់​)៖​ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឬ​Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់សប្តាហ៍ទី៦ ក្នុង​នោះ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ បន្ត​កំណត់ត្រា​ឈ្នះ​៦ប្រកួត​ជាប់​គ្នា​ និង​កំពុង​ឈរ​លើ​កំពូល​តារាង​។

ក្នុងការ​ប្រកួត​ម្សិលមិញ​នេះ​ ព្រះខ័នរាជស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​សេះ​មាស​វិសាខា​ ក្នុងលទ្ធផល ០-១​ ​នាកីឡដ្ឋានព្រីនស៍ ស៊ុត​បញ្ចូល​ទីដោយ​កីឡាករ​ Marcus Haber​។

គួរបញ្ជាក់ថា​ ៦ប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ឈ្នះ៦ មិន​ដែល​ចាញ់​ មិន​ដែល​ស្មើ​ មាន១៨ពិន្ទុពេញ។

៦ប្រកួត​របស់​ព្រះខ័នរាជ​ស្វាយរៀង​ នៅលីគ​កំពូល​កម្ពុជា​៖

-វិសាខា​ ០-១ ព្រះខ័នរាជ​ស្វាយរៀង​
-ព្រះខ័នរាជ​ស្វាយរៀង​ ៥-២​ អង្គរ​ថាយហ្គឺរ​
-អាយ​អេស​អាយ​ ដង្កោ​សែន​ជ័យ​ ១​-២​ ព្រះខ័នរាជ​ស្វាយរៀង​
-ព្រះខ័នរាជ​ស្វាយរៀង​ ១-០​ ណាហ្គាវើល​ដ៏​
-ព្រះខ័នរាជ​ស្វាយរៀង​ ២-១​ ភ្នំពេញក្រោន​
-Tiffy Army FC ០-២​ ព្រះខ័នរាជ​ស្វាយរៀង​៕

អត្ថបទទាក់ទង