រាជទាយាទ អារ៉ាប៊ីសាអូឌីត ៖ បើអ៊ីរ៉ង់មានគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់យើងគួរតែមានមួយគ្រាប់ដូចគ្នាដែរ
បរទេស ៖ ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជារាជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការលើកឡើងគួរឲ្យចាប់អារម្មណ៍ថាប្រសិនបើអ៊ីរ៉ង់នឹងផលិតបាននុយក្លេអ៊ែរមួយគ្រាប់នោះប្រទេសរបស់ទ្រង់គួរតែស្វែករកលទ្ធភាពដើម្បីទិញឬផលិតមួយគ្រាប់សម្រាប់ខ្លួនឯងដែរ។
ព្រះអង្គបានមានបន្ទូលឆ្លើយឆ្លងជាមួយនឹងក្រុមអ្នកកាសែតរបស់ The Fox News បែបនេះថា៖ប្រសិនបើពួកគេទទួលបានមួយគ្រាប់យើងគួរតែមានមួយគ្រាប់ខ្លួនឯងដែរ។វាគឺជារឿងចាំបាច់សម្រេចសន្តិសុខនិងការរក្សាឲ្យមាននូវតុល្យភាពបំផុតសម្រាប់អំណាចនិងឥទ្ធិពលនៅក្នុងតំបន់មជ្ឈឹមបូព៍ាប៉ុន្តែជាក់ស្តែងពួកយើងមិនចង់ឃើញស្ថានភាពនោះឡើយ។
ព្រះអង្គបានព្រមានដែរថាទៅលើការប្រើប្រាស់អាវុធប្រល័យលោកទាំងនោះដោយបន្ថែមថា៖ពួកយើងគឺមានការព្រួយបារម្ភចំពោះប្រទេសណាណាទាំងអស់ដែលមានគ្រាប់ក្បាលនុយក្លេអ៊ែរពីព្រោះថាវាគឺជារឿងដែលឥតប្រយោជន៍តែគ្រោះថ្នាក់បំផុតហើយទោះក្នុងរូបភាពណាក៏ដោយប្រសិនបើវាត្រូវបានដាក់ពង្រាយគឺវាមានន័យថាគឺជាការប្រកាសសង្គ្រាមរួចទៅហើយ។
ទ្រង់បានបន្តថា៖ប្រសិនបើប្រទេសទាំងឡាយដាក់ពង្រាយអាវុធនុយក្លេអ៊ែរេនោះមានន័យថាសង្គ្រាមលោកកំពុងតែកើតមាន។ពួកយើងមិនចង់ឃើញមានព្រឹត្តិការណ៍ដូចនៅហ៊ីរ៉ាស៊ីម៉ាប្រទេសជប៉ុនសាជាថ្មីម្តងទៀតឡើយ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែ បង្ហាញជំហក្នុងទម្រង់ដែលអាចផ្ទៀងផ្ទាត់បាននិងបង្ហាញអំពីបំណងក្នុងការវិលត្រលប់ទៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ដែលអតីតប្រធានាធិបតី Trump បានដកអាមេរិកចេញពីកាលពីឆ្នាំ២០១៨។
កន្លងមកគេក៏បានសង្កេតឃើញហើយដែរថារដ្ឋបាលលោក Biden បានព្យាយាមក្នុងការពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងឡើងវិញតាំងតែពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែការពិភាក្សាមិនបានទទួលជោគជ័យឡើយហើយសហរដ្ឋអាមេរិកមិនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងការពិភាក្សាឡើងវិញនោះទេមកទល់បច្ចុប្បន្ន៕