Close

សោកស្ដាយផង ! ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប្រកួតចាញ់ ឥណ្ឌា ៣-០ សិត

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
សោកស្ដាយផង ! ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប្រកួតចាញ់ ឥណ្ឌា ៣-០ សិត សោកស្ដាយផង ! ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប្រកួតចាញ់ ឥណ្ឌា ៣-០ សិត

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទះជម្រើសជាតិឥណ្ឌា ក្នុងលទ្ធផល ៣-០ សិត ក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou ក្នុងប្រទេសចិន។

ការប្រកួតដែលធ្វើឡើងនៅទីលាន China Textil City Sport Centre Gymnasium ក្រុមយក្សឥណ្ឌា ដែលមានលេខរៀងទី៧៣ លើពិភពលោក បានយកឈ្នះ កម្ពុជា ក្នុងលទ្ធផល ៣-០សិត។
-សិត១: ១៤-២៥
-សិត២: ១៣-២៥
-សិត៣: ១៩-២៥។

ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣.៣០នាទី (ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Linping Sports Center Gymnasium។

គួររំលឹកថា នេះគឺជាលើកដំបូង ដែលក្រុមបាល់ទះបុរសកម្ពុជា ត្រូវបង្ហាញខ្លួនជាថ្មី ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីនេះ បន្ទាប់ពីខកខានអស់រយៈពេល ៥៣ឆ្នាំ ដ្បិតការប្រកួតលើកចុងក្រោយ ក្រុមបាល់ទះបុរសកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នា១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ៕

អត្ថបទទាក់ទង