Close

ក្លិប Manchester City សម្រេចពន្យាពេលចចារកុងត្រាថ្មី ជាមួយ De Bruyne

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
ក្លិប Manchester City សម្រេចពន្យាពេលចចារកុងត្រាថ្មី ជាមួយ De Bruyne ក្លិប Manchester City សម្រេចពន្យាពេលចចារកុងត្រាថ្មី ជាមួយ De Bruyne

ក្លិបមេឃខៀវ Manchester City កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការមកថា បានសម្រេចចិត្តពន្យារពេលចរចា ដើម្បីបន្តកុងត្រាថ្មីជាមួយ Key Player របស់ក្រុម គឺខ្សែបម្រើ Kevin De Bruyne ក្រោយរូបគេរងរបួស កាលពីដើមរដូវកាលនេះ។

មែនទែនទៅ កិច្ចសន្យាបច្ចុប្បន្នរវាង De Bruyne និងក្រុមដែលមានរហស្សនាមថា មេឃខៀវ មានសុពលភាព ត្រឹមខែមិថុនា ឆ្នាំ២០២៥ ប៉ុណ្ណោះ ដែលតម្រូវឲ្យក្លិបត្រូវតែរកវិធីដើម្បីចងជើងកីឡាកររូបនេះឲ្យបន្តស្នាក់នៅ Etihad Stadium។

ជាការពិតណាស់ ខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះ គឺជាកីឡាករដ៏សំខាន់នៃទម្រង់លេងរបស់ ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Manchester ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាសំណព្វចិត្តរបស់លោក Pep Guardiola នឹងជួយឱ្យពួកគេឈ្នះពាន៣ កាលពីរដូវកាលមុន។

ទោះជាយ៉ាងណាក៏ដោយ Kevin De Bruyne មានសំណាងអាក្រក់នៅពេលដែលគេបានរបួសសរសៃពួររបស់ ក្នុងការប្រកួតបើកឆាក Premier League ជាមួយ Burnley កាលពីថ្ងៃទី ១១ ខែសីហា។

បើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បាននិយាយថា កីឡាករសញ្ជាតិបែលហ្ស៊ិក រូបនេះ នឹងត្រូវសម្រាក់ពីទីលានរហូតដល់ដំណាច់ឆ្នាំ ២០២៣។ ដូច្នេះ ផែនការបន្តកុងត្រាក៏ត្រូវផ្អាកផងដែរ។ Man City ចង់វាយតម្លៃស្ថានភាពរាងកាយរបស់ De Bruyne ឡើងវិញ មុនពេលត្រឡប់ទៅតុចរចាជាមួយឪពុកបង្កើត និងតំណាងរបស់ De Bruyne។

សម្រាប់លោក Pep Guardiola បានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់សិស្សរបស់ Bruyne ដូច្នេះហើយគាត់បានសម្រេចចិត្តផ្តល់ឱ្យ De Bruyne ជាប្រធានក្រុម បន្ទាប់ពី Gundogan ចាកចេញពី Etihad ទៅចូលរួមជាមួយ Barcelona។

គួរបញ្ជាក់ថា នៅ Man City ពេលនេះ Kevin De Bruyne ក៏ជាកីឡាករ ដែលរកចំណូលបានច្រើនជាងគេបំផុតរបស់ក្លឹបផងដែរ ដោយទទួលបាន ៣៧៥,000 អឺរ៉ូ ក្នុងមួយសប្តាហ៍។ ប្រសិនបើពួកគេមិនអាចស្វែងរកចំណុចរួមនៅក្នុងតុចរចាបានទេនោះ Man City ប្រឈមនឹងហានិភ័យនៃការបាត់បង់ De Bruyne ទាំងស្រុងនៅចុងបញ្ចប់នៃរដូវកាល ២០២៤/២៥៕

អត្ថបទទាក់ទង