Close

ក្រោយសហរដ្ឋអាមេរិកបដិសេធមិនផ្ដល់ជំនួយយន្តហោះចម្បាំង F-16 អ៊ុយក្រែនបន្តស្នើសុំនាវាប្រយុទ្ធមុជទឹកពីអាល្លឺម៉ង់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ក្រោយសហរដ្ឋអាមេរិកបដិសេធមិនផ្ដល់ជំនួយយន្តហោះចម្បាំង F-16  អ៊ុយក្រែនបន្តស្នើសុំនាវាប្រយុទ្ធមុជទឹកពីអាល្លឺម៉ង់ ក្រោយសហរដ្ឋអាមេរិកបដិសេធមិនផ្ដល់ជំនួយយន្តហោះចម្បាំង F-16 អ៊ុយក្រែនបន្តស្នើសុំនាវាប្រយុទ្ធមុជទឹកពីអាល្លឺម៉ង់

បរទេស ៖ បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការបដិសេធមិនផ្តល់យន្តហោះចម្បាំង F-16 ដល់ខ្លួន នៅពេលនេះ អ៊ុយក្រែន បានបន្តស្នើសុំអាល្លឺម៉ង់ផ្ដល់ជំនួយនាវាប្រយុទ្ធមុជទឹកបន្ថែមទៀត ដើម្បី បានជាកម្លាំងរឹងម៉ាំតបតទៅនឹងរុស្ស៊ី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Melnyk បានអំពាវនាវឱ្យប្រទេសអាល្លឺម៉ង់ជួយបង្កើនសមត្ថភាពកងទ័ពជើងទឹករបស់ទីក្រុង Kyiv ដោយស្នើឱ្យមានការប្រគល់នាវាមុជទឹក ខណ:ដែលកាលពីថ្មីៗនេះ អាល្លឺម៉ង់បានយល់ព្រមបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ចំនួន ១៤គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន។

សំណើរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ដែលចង់បាននាវាមុជទឹកអាល្លឺម៉ង់ Submarines HDW Class 212A នេះ នៅមិនទាន់មានការឆ្លើយតប ណាមួយពីរដ្ឋាភិបាលអាល្លឺម៉ង់នោះឡើយ។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិក លោក ចូបៃដិន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក នឹងមិនប្រគល់យន្តហោះ F-16 ទៅឱ្យប្រទេសអ៊ុយក្រែនទេ ប៉ុន្តែសហរដ្ឋអាមេរិកបានសន្យាផ្តល់រថក្រោះទំនើប Abram M1 ចំនួ ន៣១គ្រឿង ដែលអាចនឹងបង្កើតមួយកងអនុសេនាធំរថក្រោះរបស់អ៊ុយក្រែន៕

អត្ថបទទាក់ទង