Close

អតីតប្រធានាធិបតីបារាំងមួយរូបជឿជាក់ថា អ៊ុយក្រែនចូលជាសមាជិកណាតូនឹងមិនអាចលើកស្ទួយសន្តិភាពឡើយ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អតីតប្រធានាធិបតីបារាំងមួយរូបជឿជាក់ថា អ៊ុយក្រែនចូលជាសមាជិកណាតូនឹងមិនអាចលើកស្ទួយសន្តិភាពឡើយ អតីតប្រធានាធិបតីបារាំងមួយរូបជឿជាក់ថា អ៊ុយក្រែនចូលជាសមាជិកណាតូនឹងមិនអាចលើកស្ទួយសន្តិភាពឡើយ

បរទេស ៖ អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkoazy កាលពីថ្ងៃពុធម្សិលមិញនេះបានលើកឡើងនូវជំហរបស់លោកចំពោះបញ្ហានៅអ៊ុយក្រែនថាបេក្ខភាពចូលជាសមាជិកពេញសិទ្ធិអង្គការណាតូ និងអឺរ៉ុបរបស់អ៊ុយក្រែនគឺនឹងមិនអាចជួយលើកស្ទួយ និងផ្សព្វផ្សាយអំពីសន្តិភាពនោះឡើយ ហើយផ្ទុយទៅវិញវាបានត្រឹមតែជាការបង្កហេតុនិងបង្កជម្លោះជាមួយនឹងរុស្ស៊ីប៉ុណ្ណោះ។

ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មាននៅឯស្ថានីយព័ត៌មានរបស់ទូរទស្សន៍ BFMTV លោក Sarkozy បានបន្ថែមទៀតថាសម្រាប់អ៊ុយក្រែនជាជម្រើសដ៏ល្អបំផុតនោះគឺគួរតែបន្តស្ថិតជាប្រទេសអព្យាក្រិត្យ ហើយអ៊ុយក្រែនគួរតែប្រយ័ត្នប្រយែងបំផុតក្នុងការធ្វើកិច្ចការងារកាទូតជាមួយនឹងរុស្ស៊ីដើម្បីអាចបញ្ចប់ជម្លោះបច្ចុប្បន្ន។

លោក Sarkozy ដែលជាអតីតប្រធានាធិបតីបារាំងធ្លាប់កាន់តំណែងកាលពីចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២រូបនេះបានបានពោលបែបនេះថា៖ ការបញ្ជូលបេក្ខភាពអ៊ុយក្រែនទៅក្នុងអង្គការណាតូនឹងមិនអាចជួយស្តារ និងលើកស្ទួយបញ្ហាសន្តិភាពបានជាដាច់ខាត។

កន្លងមកកាលពីខែកក្កដាមេដឹកនាំជាច្រើនរបស់អង្គការណាតូបានអះអាងហើយថាប្លុកយោធានេះនឹងដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកពេញសិទ្ធិក្នុងលក្ខខណ្ឌៈដែលមានការយល់ព្រមពីគ្រប់សម្ព័ន្ធមិត្តនិងគ្រប់លក្ខខណ្ឌទាំងអស់ជាមុនសិនហើយណាតូក៏ធ្លាប់បានបដិសេធសំណើរបស់អ៊ុយក្រែនដើម្បីពន្លឿនដំណើរការចូលជាសមាជីកនេះម្តងហើយកាលពីខែកញ្ញាឆ្នាំ២០២២។

គួរឲ្យដឹងដែរថា អ៊ុយក្រែនក៏កំពុងព្យាយាមចូលជាសមាជិកសហភាពអឺរ៉ុបផង និងត្រូវបានផ្តល់ឋានៈជាបេក្ខជនផ្លូវការនៅឆ្នាំ២០២២ម្តងដែរ ប៉ុន្តែកាលពីខែមិថុនា ប្រភពចេញពីផ្ទៃក្នុងបានប្រាប់រ៉យទ័រ ថាបច្ចុប្បន្នទីក្រុងគៀវបានបំពេញលក្ខខណ្ឌបានតែ២ប៉ុណ្ណោះក្នុងចំណោមលក្ខខណ្ឌទាំង៧ដែលតម្រូវឱ្យពិចារណាសម្រាប់សមាជិកភាពពេញលេញរបស់សហភាពអឺរ៉ុប៕

អត្ថបទទាក់ទង