Close

សោកស្ដាយផង! U23 កម្ពុជា ហាលអាវត្រឹមវគ្គចែកពូល សម្រាប់វគ្គជម្រុះ AFC U23 Asian Cup 2024

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
សោកស្ដាយផង! U23 កម្ពុជា ហាលអាវត្រឹមវគ្គចែកពូល សម្រាប់វគ្គជម្រុះ AFC U23 Asian Cup 2024 សោកស្ដាយផង! U23 កម្ពុជា ហាលអាវត្រឹមវគ្គចែកពូល សម្រាប់វគ្គជម្រុះ AFC U23 Asian Cup 2024

(បាល់ទាត់)៖ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានហាលអាវត្រឹមវគ្គចែកពូល សម្រាប់វគ្គជម្រុះ AFC U23 Asian Cup 2024 ក្រោយពីបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ U23 អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ៦-១ កាលពីរាត្រីថ្ងៃ អង្គារ ទី១២ ម្សិលមិញនេះ នៅប្រទេសនៅអារ៉ាប៊ីសាអូឌីត។

ការប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋានព្រះអង្គម្ចាស់ស៊ុលតង់ ប៊ីន អាប់ឌុល អាហ្ស៊ីស្ហ អារ៉ាប៊ីសាអូឌីត មានគ្រាប់បាល់កើតឡើងរហូតដល់ ៦គ្រាប់ ក្នុងនោះ ៥គ្រាប់ កើតឡើងនៅតង់ទី១ និង ២គ្រាប់ នៅតង់ទី២។ ក្នុងតង់ទី១ បាននាំមុខកម្ពុជា ៤-១ រកបានដោយកីឡាករ Ahmed Al-Ghamdi ចំនួន ២គ្រាប់ នៅនាទីទី ៦ និង ១៨, កីឡាករ Radif នៅនាទី ២៦ និងកីឡាករ Al-Juwayr នៅនាទី ៣៩ ខណៈ១គ្រាប់របស់កម្ពុជា រកបានដោយកីឡាករ សា ទី នៅនាទីទី៥។ លុះចូលដល់តង់ទី២ ម្ចាស់ផ្ទះបានបន្ថែមពីគ្រាប់ទៀតដោយកីឡាករ Radif នៅនាទី ៥៦ និងកីឡាករ Al-Faraj ៨៧។

បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងពូល J អារ៉ាប៊ីសាអូឌីត ឈរនៅលេខ១ មាន ៩ពិន្ទុ កម្ពុជា ឈរនៅលេខ២ ៤ពិន្ទុ លីបង់ ឈរលេខ៣ មាន ២ពិន្ទុ ខណៈ ម៉ុងហ្គោលី ឈរបាតតារាង មាន ១ពិន្ទុ។ ដូច្នេះ អារ៉ាប៊ីសាអូឌីត ឡើងទៅកាន់វគ្គបន្ត ខណៈ កម្ពុជា លីបង់ និងម៉ុងហ្គោលី អស់ភារៈកិច្ចត្រឹមវគ្គនេះ៕

អត្ថបទទាក់ទង