Close

ញ៉ាក់សាច់! ព័រទុយហ្គាល់ លត់ លុចហ្សំបួ ៩-០ ដោយគ្មានវត្តមាន Ronaldo

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
ញ៉ាក់សាច់! ព័រទុយហ្គាល់ លត់ លុចហ្សំបួ ៩-០ ដោយគ្មានវត្តមាន Ronaldo ញ៉ាក់សាច់! ព័រទុយហ្គាល់ លត់ លុចហ្សំបួ ៩-០ ដោយគ្មានវត្តមាន Ronaldo

ក្រុមបញ្ចខែលព័រទុយហ្គាល់ ក្រោមការដឹកនាំដោយលោក Roberto Martínez បានលុតក្រុមជម្រើសជាតិលុចហ្សំបួ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៩-០ ក្នុងការប្រកួតវគ្គជម្រុះ Euro 2024 កាលពីរាត្រីថ្ងៃទី ១១ ខែកញ្ញា ខណៈការប្រកួតនេះ មិនមានវត្តមានប្រធានក្រុម Cristiano Ronaldo ឡើយ។

ក្នុងការប្រកួតយប់មិញនេះ គេសង្កេតឃើញថា មិនមានវត្តមានរបស់ Ronaldo នោះទេ ដោយសារជាប់ពិន័យកាតលឿងចំនួន ៣ដង ចាប់តាំងពីការចាប់ផ្តើមវគ្គជម្រុះ Euro 2024 នោះមានន័យថា CR7 ត្រូវអវត្តមានចំនួន ១ប្រកួត។ ដោយសារគ្មាន Ronaldo ដូច្នេះគ្រូបង្វឹក Roberto Martinez បានសម្រេចដាក់ខ្សែប្រយុទ្ធរបស់ក្លិប PSG កីឡាករ Goncalo Ramos ជំនួសវិញ។
ងាកមកចាប់អារម្មណ៍ការប្រកួតកាលពីយប់មិញ ព័រទុយហ្គាល់ បានដាក់សម្ពាធលើ លុចហ្សំបួ ខ្លាំងមែនទែន ហើយបើកការស៊ុតបញ្ចូលទីនៅនាទីទី ១២ ដោយសារខ្សែបម្រើការពារ Goncalo Inacio។ ពីការបញ្ជូនបាល់យ៉ាងល្អរបស់ Bruno Fernandes។ ហើយនេះ ជាគ្រាប់បាល់ដំបូងរបស់កីឡាករវ័យ២២ឆ្នាំរូបនេះផងដែរ បន្ទាប់ពីលេងឲ្យជម្រើសជាតិបាន ៣ប្រកួត។

ប្រាំមួយនាទីក្រោយមក Goncalo Ramos ដែលជំនួសដំណែង Ronaldo បានស៊ុតបញ្ជូលទីគ្រាប់បាល់ទី២ ឲ្យព័រទុយហ្គាល់ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពី Bernardo Silva។ នៅនាទី៣៣ Ramos បានស៊ុតគ្រាប់បាល់ទី២ របស់ខ្លួន និងជាគ្រាប់បាល់ទី៣ ឱ្យព័រទុយហ្គាល់។ ចុងម៉ោងទៅហើយ ពផលគឺនៅ នាទី៤៥ Goncalo Inacio ក៏បានស៊ុតគ្រាប់បាល់២ របស់ខ្លួនដែរ និងជាគ្រាប់បាល់ទី៤ ឱ្យព័រទុយហ្គាល់ នាំមុខ លុចហ្សំបួ ៤-០។

លុះចូលដល់តង់ទីពីរ ម្ចាស់ផ្ទះព័រទុយហ្គាល់ មិនទុកមុខឲ្យក្រុមភ្ញៀវ លុចហ្សំបួ ឡើយ ដោយបន្ថែមចំនួន ៥គ្រាប់ទៀត ដោយកីឡាករ Jota ចំនួន ២គ្រាប់ និងកីឡាករ Ricardo Horta, Bruno Fernandes, Joa Felix ម្នាក់មួយគ្រាប់។

តាមរយៈជ័យជំនះនេះ បានជួយឲ្យព័រទុយហ្គាល់ មាន ១៨ពិន្ទុ ឈរកំពូលតារាងពូល J បណ្ដោះអាសន្ន តាមពីក្រោយដោយ ស្លូវ៉ាគី មាន ១៣ពិន្ទុ ឈរលេខ២ ខណៈ លុចហ្សំបួ ឈរលេខ៣ មាន ១០ពិន្ទុ៕

អត្ថបទទាក់ទង