Close

ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះ ក្រោយស៊ុតបាល់ប៉េណាល់ទីអត់ចូល កាលពីយប់មិញ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះ ក្រោយស៊ុតបាល់ប៉េណាល់ទីអត់ចូល កាលពីយប់មិញ ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះ ក្រោយស៊ុតបាល់ប៉េណាល់ទីអត់ចូល កាលពីយប់មិញ

(បាល់ទាត់)៖ កាលពីយប់មិញនេះ ក្រុមគោព្រៃកម្ពុជា បានប្រកួតស្មើគ្នាជាមួយក្រុមជម្រើសជាតិហុងកុង ១ ទល់នឹង ១ ក្នុងប្រកួតមិត្តភាពអន្តរជាតិ “Vattanac International Friendly Match” លើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងការប្រកួតដ៏ជក់ចិត្តយប់មិញនេះ ក្រុមភ្ញៀវហុងកុង បានបើកការនាំមុខមុន ដោយកីឡាករ Everton Camargo នៅនាទីទី២១ ពីការទាត់បាល់ Free Kick យ៉ាងស្អាតនៅលើដំបូលទូកកម្ពុជា។ លទ្ធផលនេះ បានបន្តរហូតដល់ចប់តង់ទី ពោលគឺ កម្ពុជា ០-១ ហុងកុង។

លុះចូលដល់តង់ទីពីរ ក្រុមទាំងពីរបានបន្តសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីគ្នាឡើយ។

នៅនាទី៧៣ កម្ពុជា បានដូរកីឡាករ ចាន់ វឌ្ឃនាកា និង Nick Taylor ចូល ធ្វើឲ្យកម្ពុជាមានកម្លាំងចិត្តទ្វេដង។ នៅនាទីទី៨៥ កម្ពុជា បានបាល់ពិន័យប៉េណាល់ទី ហើយ វឌ្ឃនាកា ជានាក់រាប់រងបាល់នេះ ប៉ុន្តែធ្វើមិនបានសម្រេចដោយទាត់បាល់ហោះទៅលើបង្គោលទី។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ ស៊ិន សុផាន់ណាត មកពីក្លិបវិសាខា ជាអ្នករកគ្រាប់បាល់ឱ្យក្រុមកម្ពុជានៅចុងម៉ោង នាទី ៩០។ ចប់ការប្រកួត កម្ពុជា ១-១ ហុងកុង។

យ៉ាងណាមិញ ក្រោយស៊ុតបាល់ប៉េណាល់ទីអត់ចូល ចាន់ វឌ្ឍនាកា បានបង្ហោះសារក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ៖«ពិតជារឿងដ៏សោកស្តាយ នូវការបាត់បង់ឱកាសដ៏ល្អមួយនេះ គ្មានអីក្រៅពីពាក្យថា សុំទោស នឹងអរគុណគ្រប់គ្នា ដែលចំណាយពេលវេលាផ្ទាល់ខ្លួន មកចូលរួមទស្សនានៅការប្រកួតនេះ»។

ជាមួយគ្នានេះ ក្រោយចប់ការប្រកួត លោក Felix Delmas គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បាននិយាយលើកទឹកចិត្តទៅកាន់ ចាន់ វឌ្ឍនាកា ថា ៖«អ្វីដែលខ្ញុំបាននិយាយទៅកាន់ វឌ្ឍនាកា គឺងើបឡើង វាមិនអីទេ នៅមានលើកក្រោយទៀត ដូចក្នុងជីវិតយើងដែរ យើងព្យាយាម ហើយព្យាយាមទៀត យើងគ្មានពេលទម្លាក់ខ្លួននោះទេ»។

គួរបញ្ជាក់ថា ប្រកួតបន្ទាប់ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិមួយប្រកួតទៀតជាមួយ ម៉ាកាវ នៅថ្ងៃទី ១១ ខែកញ្ញាខាងមុខនេះ វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដដែល ៕

អត្ថបទទាក់ទង