Close

Man City នឹងត្រូវជួបជាមួយក្លឹប Leon ឬ Urawa Red Diamonds ក្នុងការប្រកួត FIFA Club World Cup

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
Man City នឹងត្រូវជួបជាមួយក្លឹប Leon ឬ Urawa Red Diamonds ក្នុងការប្រកួត FIFA Club World Cup Man City នឹងត្រូវជួបជាមួយក្លឹប Leon ឬ Urawa Red Diamonds ក្នុងការប្រកួត FIFA Club World Cup

ក្រុមជើងឯកអឺរ៉ុប Manchester City នឹងត្រូវប៉ះក្លឹប Leon របស់ម៉ិកស៊ិក ឬ Urawa Red Diamonds របស់ជប៉ុន ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup នៅខែធ្នូ នៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីចាប់ឆ្នោត នៅយប់មិញនេះ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមដែលឈ្នះពានរង្វាន់ Copa Libertadores ដែលមិនទាន់រកឃើញនោះ នឹងត្រូវជួបជាមួយក្រុម Al-Ittihad របស់អារ៉ាប៊ីសាអូឌីត, Auckland City របស់ប្រទេសនូវែលសេឡង់ ឬ Al Ahly របស់អេហ្ស៊ីប។

ក្នុងជុំទី១ ម្ចាស់ជើងឯករបស់ប្រទេសម្ចាស់ផ្ទះគឺម្ចាស់ជើងឯក Saudi Pro League ក្រុម Al-Ittihad នឹងចាប់ផ្តើមការប្រកួតទល់នឹង Auckland City។ បន្ទាប់មក ក្រុមដែលឈ្នះ នឹងឡើងមកប៉ះ ក្រុម Al Ahly នៅជុំទី២ ហើយក្រុមដែលឈ្នះ នឹងកក់កៅអីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ជួបជាមួយក្រុមដែលឈ្នះពានរង្វាន់ Copa Libertadores។

ចំណែកការប្រកួតក្នុងជុំទី២ នេះ ក៏មានការប្រកួតចំនួនមួយគូសទៀតផងដែរ គឺជាការជួបគ្នារវាងក្រុម Club Leon របស់ម៉ិកស៊ិក និង Urawa Red Diamonds របស់ជប៉ុន។ ក្រុមដែលឈ្នះ នឹងឡើងទៅជួប Man City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ខាងក្រោមនេះ ជាលទ្ធផលនៃការចាប់ឆ្នោត Club World Cup ម្សិលមិញ៖

ជុំទីមួយ៖
Al-Ittihad (អារ៉ាប៊ីសាអូឌីត) ប៉ះជាមួយ Auckland City (នូវែលសេឡង់)

ជុំទីពីរ៖
Al Ahly (អេហ្ស៊ីប) ប៉ះជាមួយ Al-Ittihad ឬ Auckland City
Club Leon (ម៉ិកស៊ិក) ប៉ះជាមួយ Urawa Red Diamonds (ជប៉ុន)

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ក្រុមដែលឈ្នះ Copa Libertadores ប៉ះជាមួយ Al Ahly ឬ Al-Ittihad ឬ Auckland City
ក្រុម Leon ឬ Urawa Red Diamonds ប៉ះជាមួយ Manchester City (អង់គ្លេស)។

គួរបញ្ជាក់ថា ការប្រកួត Club World Cup នឹងត្រូវលេងពីថ្ងៃទី ១២-២២ ខែធ្នូ ហើយនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅទីក្រុង Jeddah។ ការប្រកួតឆ្នាំនេះ នឹងក្លាយជាទម្រង់ចុងក្រោយនៃទម្រង់បច្ចុប្បន្ន ដែលមានក្រុមចំនួន ៧ មុនពេលវាពង្រីកដល់ ៣២ក្រុម នៅឆ្នាំ ២០២៥ នៅសហរដ្ឋអាមេរិក៕

អត្ថបទទាក់ទង