Close

ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យក្រុមហ៊ុនកែច្នៃឬស្សីប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីចូលរួមជំរុញ​អព្យាក្រឹត្យកាបូនក្នុងសហគមន៍

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ សង្គម
ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យក្រុមហ៊ុនកែច្នៃឬស្សីប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីចូលរួមជំរុញ​អព្យាក្រឹត្យកាបូនក្នុងសហគមន៍ ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យក្រុមហ៊ុនកែច្នៃឬស្សីប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីចូលរួមជំរុញ​អព្យាក្រឹត្យកាបូនក្នុងសហគមន៍

ក្រុមហ៊ុន LEOPA BAMBOO Co., LTD ដែលបានបង្កើតជាសិប្បកម្មកែច្នៃឬស្សី សម្រាប់នាំចេញ និងកែច្នៃកំទេចឬស្សី ធ្វើជាធ្យូងដុត ដែលបម្រើ​ឲ្យវិស័យកសិកម្ម បានទទួលការគាំទ្រយ៉ាងពេញ​ទំហឹងពីក្រសួងបរិស្ថាន។

ក្រុមហ៊ុនកែច្នៃខាងលើនេះមានទីតាំងនៅក្នុងតំបន់សហគមន៍ការពារធម្មជាតិចំបក់ ក្នុងខេត្ត​កំពង់ស្ពឺ បានចូលរួមចំណែក​ជំរុញឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ។ ជាពិសេស ជួយឱ្យប្រជាជនទទួលបានចំណូលបន្ថែម តាមរយៈ​ការដាំឬស្សី ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន រីឯការ​ដាំឬស្សីនេះទៀតសោតក៏នឹងក្លាយជាគម្របព្រៃឈើ ដែលអាចស្រូប​យកកាបូន ដែលធ្វើឲ្យតំបន់​សហគមន៍​ការពារធម្មជាតិក្លាយជាជាសហគមន៍អព្យាក្រឹត្យកាបូន។

ជាមួយគ្នានេះ ដើម្បីជួយឲ្យសហគមន៍នេះទទួលបានជោគជ័យ ក្លាយជាសហគមន៍អព្យាក្រឹត្យកាបូន កាន់តែមានប្រសិទ្ធភាពថែមទៀត ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានលើកទឹក​ចិត្តឲ្យក្រុមហ៊ុនកែ​ច្នៃឬស្សី ងាកមកប្រើប្រាស់ថាមពលព្រះអាទិត្យ(Solar Power)។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន LEOPA BAMBOO Co., LTD កំពុងដំណើរការសាងសង់សិប្បកម្ម​កែច្នៃឬស្សី ដែលដកហូតដោយប្រជាសហគមន៍ ដើម្បីធ្វើជាគ្រឿងសង្ហារឹមសម្រាប់នាំចេញ និងលើសពីនេះ មានគម្រោងកែច្នៃកំទេចឬស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូងទៀតផង។

យ៉ាងណាមិញ ការរៀបចំបង្កើតសិប្បកម្មកែច្នៃឬស្សីនេះ គឺដោយសារក្រុមហ៊ុន បានចុះកិច្ចព្រម​ព្រៀងស្ដីពីកិច្ចសហការលើការកែច្នែឬស្សី ជាមួយសហគមន៍តំបន់​ការពារធម្មជា​តិចំបក់។ មកដល់ បច្ចុប្បន្ន ក្រុមហ៊ុននេះបានរួមចំណែកលើជីវភាពប្រជាពលរដ្ឋច្រើនតាមរយៈ ការទទួលទិញឬស្សី ពីសហគមន៍ដែលដកហូតឬស្សីព្រៃ។
ឯការដកហូតទៀតសោត គឺធ្វើឡើងប្រកបដោយនិរន្តរភាព ជៀសវាងការធ្វើឱ្យផុតពូជនៃធនធាន​ធម្មជាតិ​ និងជំរុញពលរដ្ឋចូលរួមដាំដុះឬស្សីថែមទៀតនៅលើដីរបស់សហគមន៍៕

អត្ថបទទាក់ទង