Close

គ្រូឥណ្ឌូណេស៊ី មានទំនុកចិត្តថា នឹងអាចយកឈ្នះ U23 វៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ កីឡា
គ្រូឥណ្ឌូណេស៊ី មានទំនុកចិត្តថា នឹងអាចយកឈ្នះ U23 វៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ គ្រូឥណ្ឌូណេស៊ី មានទំនុកចិត្តថា នឹងអាចយកឈ្នះ U23 វៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ

កាលពីយប់មិញនេះ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម២៣ឆ្នាំ បានយកឈ្នះម្ចាស់ផ្ទះថៃ ក្នុងលទ្ធផល ៣ ទល់នឹង ១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ  AFF U23 Championship 2023។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យគ្រូបង្វឹកឥណ្ឌូណេស៊ី លោក Shin Tae-yong ជឿជាក់យ៉ាងមុតមាំថា កូនក្រុមរបស់លោក អាចយកឈ្នះ U23 វៀតណាម នៅវគ្គពាក់ផ្ដាច់ព្រ័ត្រ។

គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់់ថា៖« វៀតណាម ក៏ដូចក្រុមផ្សេងទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សុទ្ធតែជាក្រុមខ្លាំងនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែខ្ញុំជឿជាក់ថា ឥណ្ឌូណេស៊ី នឹងលេងបានល្អ ហើយយកឈ្នះពួកគេ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ»។

លោក Shin Tae-yong បានចុះកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ពីឆ្នាំ ២០២០។ លោកមិនត្រឹមតែកាន់ក្រុមជម្រើសជាតិឈុតធំប៉ុណ្ណោះទេ ថែមទាំងកាន់ក្រុមយុវជន ចាប់ពី U17, U20 ដល់ U23 ។

គួររំលឹកថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ រវាងវៀតណាម និងឥណ្ឌូណេស៊ី នឹងប្រព្រឹត្តទៅនៅម៉ោង ៨ យប់ ថ្ងៃទី ២៦ ខែសីហា នៅកីឡដ្ឋាន Rayong ប្រទេសថៃ។ ខណៈ ម៉ាឡេស៊ី ប៉ះថៃ វេលាម៉ោង ៤:០០នាទីល្ងាច ក្នុងការប្រកួតយកចំណាត់ថ្នាក់លេខ។

សូមបញ្ជាក់ថា ពានរង្វាន់ AFF U23 Championship 2023 មាន១០ក្រុមចូលរួម បែងចែកជា ៣ពូល ខណ:ក្រុមយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា តែបានធ្លាក់ត្រឹមវគ្គចែកពូល។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ៕

 

អត្ថបទទាក់ទង