Close

ក្រុមការងារគម្រូមិត្តកសិករស្វែងយល់ អត្ថប្រយោជន៍នៃការដាំដំណាំគម្របដី ស្មៅចំណីសត្វ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ សង្គម
ក្រុមការងារគម្រូមិត្តកសិករស្វែងយល់ អត្ថប្រយោជន៍នៃការដាំដំណាំគម្របដី ស្មៅចំណីសត្វ ក្រុមការងារគម្រូមិត្តកសិករស្វែងយល់ អត្ថប្រយោជន៍នៃការដាំដំណាំគម្របដី ស្មៅចំណីសត្វ

ព្រះវិហារ ៖ ក្រុមការងារគម្រូមិត្តកសិករ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សារបស់កសិករពីភូមិទន្លាប់ ភូមិឬស្សីស្រុក និងភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ទៅកាន់ទីចំការអនុវត្តរបស់កសិករនៅឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ទាក់ទងនឹងអត្ថប្រយោជន៍នៃការដាំដំណាំគម្របដី ស្មៅចំណីសត្វ ព្រមទាំងបទពិសោធន៍ថ្មីៗរបស់កសិករដែលបានអនុវត្តកសិកម្មអភិរក្សកន្លងមក។

កម្មវិធីទស្សនកិច្ចសិក្សានេះ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០២៣
ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ក្រុមការងារអញ្ជើញមកពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូសហការគាំទ្រ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករមកពីឃុំរួសរាន់ និងឃុំរីករាយ។

គោលបំណង នៃដំណើរទស្សនកិច្ចនេះ គឺផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់កសិករ និងសេវាករ៖ យល់ដឹងពីអត្ថប្រយោជន៍របស់ដំណាំគម្របដី និងការដាំដុះស្មៅចំណីសត្វ ,យល់ដឹងពីការដាំដំណាំគម្របដីនៅចន្លោះរងដំឡូងមី, យល់ដឹងពីគោលការណ៍សំខាន់ៗនៃសុខភាពដី និងមុខងារដី
និង ណែនាំកសិកម្មបែបអភិរក្ស  និងឆ្លុះបញ្ចាំងពីទីតាំងផ្ទាល់របស់កសិករ និងរចនាប្រព័ន្ធដាំដុះ ដែលសមទៅនឹងបរិបទរបស់កសិករនៅក្នុងមូលដ្ឋាន៕

អត្ថបទទាក់ទង