របាយការណ៍ស្រាវជ្រាវរកឃើញថាយោធាអាមេរិកជាស្ត្រីរងការបំពានផ្លូវភេទមានការកើនឡើង
បរទេស ៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយដែលត្រូវបានយកមកបង្ហាញជាសាធារណៈកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ស្ត្រីជនជាតិអាមេរិកដែលស្ថិតនៅក្នុងជួរកងកម្លាំងយោធាដឹកនាំដោយយោធាជាបុរសកំពុងមានទទួលរងនូវការរំលោភបំពានរាងកាយកាន់តែច្រើនឡើង។
មន្ទីរប៉ង់តាហ្គោនដែលត្រូវបានគេដឹងថាបានបើកដំណើរការបំពេញការងារប្រតិបត្តិសម្រាប់កងកម្លាំងយោធាជាស្ត្រីតាំងតែពី៨ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែការសិក្សាមួយដងគត់ដែលបានធ្វើឡើងក្នុងឆ្នាំ ២០២១នេះប៉ុណ្ណោះ។
ការស្រាវជ្រាវរកឃើញថា ប្រតិបត្តិការពិសេសរបស់កងទ័ពសហរដ្ឋអាមេរិកដែលហៅកាត់ USASOC បានបង្ហាញថា យោធាជាបុរសជាច្រើននៅតែប្រើប្រាស់កាយវិកា និងសំដីដែលមានភាពបៀតបៀន និងសកម្មភាពបំពានប៉ះពាល់ដោយផ្ទាល់ជាច្រើនសំដៅលើយោធាជាស្ត្រីដែលស្ថិតនៅក្នុងកងកម្លាំងជាមួយគ្នា។
ក្រៅពីនោះផងដែរ ការសិក្សាក៏បានរកឃើញថា ស្ទើរតែពាក់កណ្តាលនៃកងយោធាជាស្ត្រីនៅក្នុង USASOC បានជួបប្រទះបញ្ហាប្រឈមមួយចំនួននៅក្នុងការបំពាក់ឧបករណ៍ប្រើប្រាស់ជាច្រើន ដោយសារស្តង់ដារនៃការផលិតដែលមានដូចជា មួកសុវត្ថិភាព និងប្រព័ន្ធប្រើប្រាស់យោធាផ្សេងទៀតមានទំហំធំពេកសម្រាប់ស្ត្រីដែលមានកម្ពស់ក្រោម ១,៦៥ម៉ែត្រ។
យ៉ាងណាក៏ដោយ ទោះបីជាមិនអាចកំណត់បានករណីផ្ទាល់ទាំងអស់ ប៉ុន្តែនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះក៏បានបង្កើតនូវការណែនាំចំនួន៤២ផងដែរដើម្បីអាចដោះស្រាយបញ្ហាប្រឈមដែលស្ត្រីកំពុងបម្រើក្នុងជួរយោធា មានដូចជាការបង្កើនការបណ្តុះបណ្តាលការយល់ដឹងអំពីរបៀប ឬការប៉ុនប៉ង់ធ្វើការបៀតបៀនផ្លូវភេទជាដើម៕