Close

ក្លិបបាល់ទះវិសាខា ជ្រើសរើសបានកីឡាករថ្នាលចំនួន ១២រូប

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ កីឡា
ក្លិបបាល់ទះវិសាខា ជ្រើសរើសបានកីឡាករថ្នាលចំនួន ១២រូប ក្លិបបាល់ទះវិសាខា ជ្រើសរើសបានកីឡាករថ្នាលចំនួន ១២រូប

ភ្នំពេញ : ក្លិបបាល់ទះវិសាខា កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ បានប្រកាសពីការនាំចូលកីឡាករថ្នាល់យុវជនចំណូលថ្មីចំនួន ១២នាក់ បន្ទាប់ពីការធ្វើតេស្តជម្រុះយ៉ាងយកចិត្តទុកដាក់លើកីឡាករសរុបចំនួន ៦០នាក់។

កីឡាករវ័យក្មេងទាំង១២នាក់នោះ មានដូចជា៖

១. សោម សិរីសម្បត្តិ
២. យ៉ុន សយ្យនា
៣. លឹម ចិត្រា
៤. ជុន សាវឌី
៥. ខេង ថុនា
៦. ម៉ៅ នឿន
៧. អ៊ុន ជីហាក់
៨. សយ រ៉ាស៊ីត
៩. អេង សុវណ្ណរតនា
១០. ប្រង សុជាត
១១. ស ពិសី
១២. ណៃ ផានិត ។

គួររម្លឹកថា ការជ្រើសរើសកីឡាករបាល់ទះបន្តវេនអាយុក្រោម ១៨ឆ្នាំរបស់សមាគមកីឡាបាល់ទះវិសាខា បានចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មកម្លេះ ដោយមានកីឡាករសរុបចំនួន៦០នាក់ចូលរួមធ្វើតេស្ត ខណៈការធ្វើតេស្តនេះ ធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ របស់វិសាខា ផ្ទាល់តែម្ដង។

សូមបញ្ជាក់ថា សមាគមបាល់ទះវិសាខា គឺជាក្រុមដែលទទួលបានជោគជ័យបំផុតនៅកម្ពុជា ក្រុមនេះ ទើបតែទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតពានរង្វាន់ឯកឧត្តម ស សុខា ឬ Sar Sokha Volleyball Challenge Cup បន្ទាប់ពីប្រកួតចាញ់ស្នងការខេត្តកំពង់សោម នៅវគ្គផ្ដាច់ព្រ័ត្រ។

កន្លងមក សមាជិករបស់វិសាខាឈុតធំចំនួន១១រូប សុទ្ធតែបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយដណ្តើមបានមេដាយប្រាក់៕


អត្ថបទទាក់ទង