Close

Neymar ៖«គ្រប់គ្នាហៅ Ronaldo ថាជាមនុស្សឆ្កួត ប៉ុន្តែពេលនេះ គ្រប់គ្នាសុទ្ធតែដើរតាមគន្លងរបស់គាត់ រួមទាំងខ្ញុំផងដែរ»

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ កីឡា
Neymar ៖«គ្រប់គ្នាហៅ Ronaldo ថាជាមនុស្សឆ្កួត ប៉ុន្តែពេលនេះ គ្រប់គ្នាសុទ្ធតែដើរតាមគន្លងរបស់គាត់ រួមទាំងខ្ញុំផងដែរ» Neymar ៖«គ្រប់គ្នាហៅ Ronaldo ថាជាមនុស្សឆ្កួត ប៉ុន្តែពេលនេះ គ្រប់គ្នាសុទ្ធតែដើរតាមគន្លងរបស់គាត់ រួមទាំងខ្ញុំផងដែរ»

(បាល់ទាត់)៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កីឡាករ Neymar Jr បាននិយាយនៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់ បន្ទាប់ពីការផ្ទេរមកកាន់ក្លិប Al Hilal របស់អារ៉ាប់បីសាអូឌីតថា កីឡាករCristiano Ronaldo គឺជាមនុស្សម្នាក់ ដែល ផ្លាស់ប្តូរលីគ Saudi Pro League។

អតីតកីឡាកររបស់ក្លិបអ្នកមានបុណ្យ FC Barcelona កីឡាករ Neymar វ័យ ៣១ឆ្នាំ បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំ ជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Riyadh កាលពីថ្ងៃអង្គារ បន្ទាប់ពីចំណាយពេល ៦ឆ្នាំ ជាមួយក្លឹប Paris St Germain (PSG)។

មុនការមកដល់របស់កីឡាករអឺរ៉ុបជាច្រើន Ronaldo ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យ បានចូលរួមជាមួយ Al-Nassr ក្នុងខែធ្នូ ក្នុងកិច្ចសន្យា ២ឆ្នាំ បន្ទាប់ពីការចាកចេញពី Manchester United។

ជុំវិញការមកដល់ក្លិបថ្មីនេះ Neymar បាននិយាយនៅក្នុងបទសម្ភាសដំបូងរបស់គាត់ថា ៖« ខ្ញុំជឿថា Cristiano Ronaldo បានចាប់ផ្តើមអ្វីៗទាំងអស់នេះ។ គ្រប់គ្នាមកលេង និងស្គាល់លីគអារ៉ាប់ប៊ីសាអូឌីតគឺដោយសារតែ 𝗖𝗿𝗶𝘀𝘁𝗶𝗮𝗻𝗼 𝗥𝗼𝗻𝗮𝗹𝗱𝗼។ នៅពេល 𝗖𝗥𝟳 មកដំបូងគ្រប់គ្នាគិតថា គាត់ឆ្គួតហើយដែលមកចំណាយពេលលេងនៅលីគ(Saudi Pro League)នេះ ប៉ុន្តែបច្ចុប្បន្ន គ្រប់គ្នាសុទ្ធតែដើរតាមគន្លងរបស់គាត់ រួមទាំងខ្ញុំផងដែរ»។

កីឡាករល្បីៗដែលដើរតាមគន្លងេបស់ CR7 មានដូចជា Karim Benzema ដែលជាម្ចាស់ពាន Ballon d’Or ២០២៣, ប្រធានក្រុមហង្សក្រហម Liverpool Jordan Henderson, Riyad Mahrez ពីក្រុមមេឃខៀវ Manchester City និងកីឡាករ Kante របស់តោខៀវ Chelsea ជាដើម។

ជាការពិតណាស់ Neymar និង Ronaldo គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ ហើយពួកគេទាំងពីរ បានឈ្នះពានរង្វាន់បុគ្គល និងក្រុមជាច្រើន។ សមិទ្ធផលទាំងនេះហើយ ទើបពួកគេត្រូវបានគេចាត់ទុកថា ជាអត្តពលិក ដែលមានទីផ្សារបំផុតក្នុងពិភពលោក។

គួរបញ្ជាក់ថា លីគកំពូលអារ៉ាប់ ឬ Saudi Pro League បានបណ្តាក់ទុនជាង ៦០០លានអឺរ៉ូហើយ ដើម្បីទាក់ទាញកីឡាករកំពូលៗ និងគ្រូបង្វឹកមកពីក្លឹបអឺរ៉ុប។ ការចំណាយលុយដ៏ច្រើននេះ គឺដោយសារ អារ៉ាប៊ីសាអូឌីត ចង់កែលម្អរូបភាពកីឡារបស់ខ្លួន ចង់បង្ហាញពិភពលោកថា ខ្លួនជាប្រទេសមិត្តភាពកីឡា ហើយការទិញយក Ronaldo កំពុងបង្ហាញថា ជាជម្រើសត្រឹមត្រូវបំផុត។

ការផ្ទេររបស់ Ronaldo ទៅ Al Nassr គឺជាការផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អារ៉ាប៊ីសាអូឌីត។ ក្លឹបត្រូវបានគេរាយការណ៍ថា បានផ្តល់ប្រាក់ឈ្នួលដល់គាត់ចំនួន ២០០លានអឺរ៉ូ ក្នុងមួយឆ្នាំ ដែលធ្វើឱ្យគាត់ ក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងពិភពលោក៕

អត្ថបទទាក់ទង