កីឡាករព្រៃវែង ៥នាក់ ដាច់សរសៃជង្គង់ ACL ត្រឹមរយៈពេលកន្លះឆ្នាំ
ក្នុងរយ:ពេល៦ខែចុងក្រោយនេះ ពោលគឺគិតចាប់តាំងដើមខែកុម្ភ: ឆ្នាំ២០២៣ រហូតដល់ដើមខែសីហា ឆ្នាំ២០២៣ សមាជិករបស់ក្លិបបាល់ទាត់ខេត្តព្រៃវែង ចំនួន ៥នាក់ បានរងរបួសដាច់សរសៃជង្គង់ ACL។
កីឡាករទាំង៥នាក់របស់ព្រៃវែងមានដូចជា៖
១ កីឡាករ ភួង ឌីណា ដាច់សសៃជង្គង់ ACL និង បែកទ្រនាប់ជង្គង់ អំឡុងពេលប្រកួតមិត្តភាពកំដៅសាច់ដុំ Pre-Season ។
២ កីឡាករ អាត អូនទូច ដាច់សសៃជង្គង់ចំនួន២ គឺសរសៃ ACL+LCL ពេលប៉ះគិរីវង់សុខសែនជ័យ ពានរង្វាន់ Cambodian League Cup ២០២៣។
៣ កីឡាករ សឿន រិទ្ធិវីរៈវឌ្ឍនា ដាច់សសៃជង្គង់ ACL ពេលប៉ះ Tiffy Army FC ពានរង្វាន់ Cambodian League Cup ២០២៣។
៤ កីឡាករ សរ សាមុត ដាច់សសៃជង្គង់ ACL និង បែកទ្រនាប់ជង្គង់ អំឡុងពេលហ្វឹកហាត់។
៥ កីឡាករ គី រីណា ដាច់សរសៃជង្គង់ ACL ពេលប៉ះ ណាហ្គាវើលដ៍ ពានរង្វាន់ Cambodian Premier League រដូវកាល ២០២៣-២៤ ។
គួរបញ្ជាក់ថា របួស ACL នេះ គឺជារបួសដែលកីឡាករអាជីពខ្លាចបំផុត ដែលតម្រូវឱ្យធ្វើការវះកាត់ទេីបអាចបន្តអាជីពបានហេីយត្រូវការសម្រាករយៈពេលយូរ ៕