Close

Andres Iniesta សម្រេចទៅចូលរួមជាមួយក្លឹប Emirates

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ កីឡា
Andres Iniesta សម្រេចទៅចូលរួមជាមួយក្លឹប Emirates Andres Iniesta សម្រេចទៅចូលរួមជាមួយក្លឹប Emirates

អតីតខ្សែបម្រើអេស្ប៉ាញ និងអ្នកមានបុណ្យ Barcelona កីឡាករ Andres Iniesta បានចូលរួមជាមួយក្លឹប Emirates។ នេះបើតាមការប្រកាសរបស់ ក្លិប UAE Pro League កាលពីថ្ងៃអង្គារ។

ក្លឹប Emirates បាននិយាយនៅលើបណ្ដាញសង្គម Twitter ផ្លូវការណ៍របស់ខ្លួនយ៉ាងខ្លីថា “Welcome Iniesta” ដែលប្រែជាភាសារខ្មែរថា “សូមស្វាគមន៍ Iniesta ”។ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Ras Al-Khaimah បានបង្ហោះរូបថតរបស់ Iniesta ពាក់អាវរបស់ពួកគេ ហើយបាននិយាយថា លក្ខខណ្ឌនៃកិច្ចសន្យា នឹងត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃពុធនេះ។

គួរបញ្ជាក់ថា វីរៈបុរសក្លិប Barcelona វ័យ ៣៩ឆ្នាំរូបនេះ បានចាកចេញពីក្លឹបជប៉ុន Vissel Kobe កាលពីខែមុន បន្ទាប់ពីចាយពេល ៥ឆ្នាំ នៅទីនោះ និងបានឈ្នះពានរង្វាន់មួយចំនួន។

Iniesta ជាកីឡាករដ៏ជោគជ័យម្នាក់ក្នុងពិភពបាល់ទាត់ ដោយបានឈ្នះជើងឯក LaLiga ៩ដង ជាមួយ Barcelona និងជើងឯក Champions League ៤ដង។ ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ គាត់បានឈ្នះពាន World Cup ឆ្នាំ ២០១០ និងពាន Euro ក្នុងឆ្នាំ ២០០៨ និង ២០១២។

បន្ទាប់ពីចាកចេញពី Barcelona ក្នុងឆ្នាំ ២០១៨ គាត់បានចូលរួមជាមួយ Vissel Kobe ហើយបានដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់ដំបូងរបស់ពួកគេក្នុងឆ្នាំនោះ។ បន្ទាប់មកឈ្នះពានរង្វាន់ Emperor’s Cup ក៏ដូចជាឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ AFC Champions League ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេ នៅក្នុងការប្រកួតកម្រិតទ្វីប៕

អត្ថបទទាក់ទង