ក្លិបបាល់ទះស្នងការដ្ឋានខេត្តព្រះសីហនុ ក្លាយជាម្ចាស់ពានឯកឧត្តមបណ្ឌិត ស សុខា បន្ទាប់ពីយកឈ្នះវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ
(បាល់ទះ) បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនថ្ងៃមក ពេលនេះក្លិបបាល់ទះស្នងការដ្ឋានខេត្តព្រះសីហនុបានក្លាយជាម្ចាស់ពានរង្វាន់បាល់ទះឯកឧត្តមបណ្ឌិត ស សុខា ឬ Sar Sokha Volleyball Challenge Cup បន្ទាប់ពីយកឈ្នះជើងខ្លាំង វិសាខា យ៉ាងតានតឹងនៅវគ្គផ្ដាច់ព្រ័ត្រ។
ក្នុងការប្រកួតដ៏តានតឹងដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីម្សិលមិញ ក្លិបបាល់ទះស្នងការដ្ឋានខេត្តព្រះសីហនុ បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអាចយកឈ្នះ ក្លិបបាល់ទះវិសាខា ដែលជាក្លិបបាល់ទះលេខ១នៅស្រុកខ្មែរ ក្នុងលទ្ធផល ៣ ទល់នឹង ២សិត។
-ចំណាត់ថ្នាក់៖
១ ក្លិបបាល់ទះស្នង
ការដ្ឋានខេត្តព្រះសីហនុ
២ ក្លិបបាល់ទះវិសាខា
៣ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
៤ ក្លិបបាល់ទាត់តាកែវ ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់កីឡាបាល់ទះ ឯកឧត្តមបណ្ឌិត ស សុខា ឆ្នាំ២០២៣ ឬ SARSOKHA CHALLENGE CUP 2023 បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានសមាសភាពក្រុមចូលរួមជាផ្លូវការចំនួន ៩ក្លិប/សមាគមន៍៕