Close

លោក Trump ៖ ខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីឲ្យគេចាប់ខ្លួន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Trump ៖ ខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីឲ្យគេចាប់ខ្លួន លោក Trump ៖ ខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីឲ្យគេចាប់ខ្លួន

បរទេស ៖ ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះមុនពេលដែលត្រូវធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ិនតោន អតីតប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិកលោក Donald Trump បានថ្លែងថាលោកមានមោទនភាពបំផុតប្រសិនបើត្រូវគេចាប់ខ្លួនដោយសារការខិតខំប្រកួតប្រជែងរបស់លោកក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។

បើមិនមានអ្វីប្រែប្រួលទេនោះ លោក Trump នឹងត្រូវបង្ហាញខ្លួននៅតុលាការដើម្បីឆ្លើយបំភ្លឺការចោទប្រកាន់ចំនួន៦ដោយមន្ត្រីជាន់ខ្ពស់របស់តុលាការលោក Jack Smith ។

សរសេរបង្ហោះនៅលើបណ្តាញសង្គម The Truth Social លោក Trump បានពោលបែបនេះថា ៖ ខ្ញុំនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ិនតោនហើយក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរដើម្បីឲ្យគេចាប់ខ្លួនពីបទពុករលួយព្រមទាំងលួច និងបន្លំការបោះឆ្នោត ប៉ុន្តែវាគឺជាមោទនភាពបំផុតសម្រាប់ខ្ញុំ។

សារបង្ហោះចុងក្រោយរបស់លោកបានភ្ជាប់មកជាមួយនឹងឃ្លាដ៏ខ្លី និងមានអត្ថន័យថា គឺធ្វើឲ្យអាមេរិកអស្ចារ្យសាជាថ្មី (Make America Great Again) និងត្រូវបានគេស្គាល់ថា ជាពាក្យស្លោកដែលបានជួយឲ្យលោកបានឈ្នះឆ្នោតជាប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៦។

សូមរំលឹកឡើងវិញថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក Smith បានប្រកាសជាសាធារណៈនូវការចោទប្រកាន់ ដែលមានចំនួន៤៥ទំព័រ ដោយគណៈវិនិច្ឆ័យនៃទីក្រុងវ៉ាស៊ីនតោន លើការចោទប្រកាន់ទាក់ទងនឹងកុបកម្មកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិក។

លោក Smith បានអះអាងទៀតថា លោក Trump បានទទួលដំណឹងរួចរាល់ហើយអំពីការចោទប្រកាន់របស់គាត់ទៅលើភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតឆ្នាំ២០២០ គឺជារឿងមិនពិត ប៉ុន្តែគាត់នៅតែបន្តបង្កើតព្រឹត្តិការណ៍ និងបង្កើតបរិយាកាសឲ្យមានភាពមិនទុកចិត្តគ្នាផង កំហឹងផង និងបំផ្លាញជំនឿទុកចិត្តចំពោះសាធារណៈជនក្នុងការគ្រប់គ្រងការបោះឆ្នោតនៅអាមេរិកផងដែរ៕

អត្ថបទទាក់ទង