Close

Women’s World Cup 2023៖ ជប៉ុន លត់ក្រុមចំណាត់ថ្នាក់លេខ៦ ពិភពលោក អេស្ប៉ាញ ក្នុងលទ្ធផល ៤ ទល់នឹង ០

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ កីឡា
Women’s World Cup 2023៖ ជប៉ុន លត់ក្រុមចំណាត់ថ្នាក់លេខ៦ ពិភពលោក អេស្ប៉ាញ ក្នុងលទ្ធផល ៤ ទល់នឹង ០ Women’s World Cup 2023៖ ជប៉ុន លត់ក្រុមចំណាត់ថ្នាក់លេខ៦ ពិភពលោក អេស្ប៉ាញ ក្នុងលទ្ធផល ៤ ទល់នឹង ០

ក្រុមជម្រើសជាតិនារីជប៉ុន ដែលមានចំណាត់ថ្នាក់លេខ១១ នៅលើពិភពលោក បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីយកឈ្នះដែលមានចំណាត់ថ្នាក់លេខ៦ពិភពលោក គឺក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងលទ្ធផល ៤ ទល់នឹង ០ ក្នុងការប្រកួត FIFA Women’s World Cup 2023។

៤គ្រាប់របស់ជប៉ុន រកបានដោយកីឡាការិនី Hinata Miyazawa នៅនាទីទី ១២ និងនាទី ៤០, កីឡាការិនី Riko Ueki នាទី ២៩ និងកីឡាការិនី Mina Kanaka នៅនាទី ៨២។

ជាមួយនឹងជ័យជម្នះនេះ ក្រុមដែលបានឈ្នះពាន Women’s World Cup ឆ្នាំ ២០១១ បានឡើងមកឈរកំពូលតារាង ក្នុងពូល C ដោយមាន ៩ពិន្ទុ ខណៈអេស្ប៉ាញឈរនៅលេខ២ មាន៦ពិន្ទុ។

ក្រុមជម្រើសជាតិនារីជប៉ុន នឹងជួបជាមួយ ក្រុមជម្រើសជាតិនារីន័រវេស ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដែលជាក្រុមលេខ២ នៃពូល A ស្របពេលដែល អេស្ប៉ាញ នឹងត្រូវជួបជាមួយស្វីស ដែលជាក្រុមលេខ១ ក្នុងពូល A៕


អត្ថបទទាក់ទង