Close

សូមប្រុងប្រយ័ត្ន! ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ថ្ងៃខាងមុខ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ថ្ងៃខាងមុខ សូមប្រុងប្រយ័ត្ន! ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ថ្ងៃខាងមុខ

ភ្នំពេញ៖ យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្ដាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្ល មេគង្គ ។ នេះ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣១ ខែកក្កដា នេះ ។

សេចក្តីជូនដំណឹងនេះ បញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ  ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃ ខាងមុខនេះ ជាពិសេស នៅភាគខាងលើនៃប្រទេសកម្ពុជា មាន ខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៧,៦៥ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៦,៧០ ម៉ែត និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ៩,៩០ ម៉ែត្រ ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ សាធារណជនជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។

ខេត្តមួយចំនួននៅភាគនារតីនៃប្រទេសកម្ពុជា កំពុងទទួលរងនូវជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរបានធ្វើឱ្យកំណាត់ផ្លូវមួយចំនួនត្រូវបានប្រកាសផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ន បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗក្នុងរយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះ ។

មន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តកែប នៅថ្ងៃទី ៣០ ខែកក្កដា បាន ប្រកាស ផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តដីកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៣៣អា ចាប់ពីរង្វង់មូលសេះស កាត់តាមឆ្នេរលេងទឹក រហូតដល់ទីប្រជុំជនផ្សារដំណាក់ចង្អើរ ស្ថិតក្នុងភូមិសាស្ត្រខេត្តកប។

ជាមួយគ្នានេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក៏បានប្រកាស រផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នផ្លូវជាតិលេខ៤ផងដែរ ដោយសារ ស្ថានភាពផ្លូវជាតិលេខ៤ ដោយរយៈពេល២-៣ថ្ងៃ កន្លងមក មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បានធ្វើឱ្យមានការជន់លិចផ្លូវជាតិលេខ៤ ត្រង់ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥ ដល់គីឡូម៉ែត្រលេខ ១១៦ និងត្រង់ស្ពានអូរគគីរ ចន្លោះគីឡូម៉ែត្រលេខ ១០៦ ដល់គីឡូម៉ែត្រលេខ ១០៨ ។

សេចក្តីជូនដំណឹងនេះសរសេរថា ៖ “ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សូមធ្វើការផ្អាកជា បណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះទៅ រហូតមានការជូនដំណឹងសារជាថ្មី។ ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី សាធារណជន និងបងប្អូនប្រជាពលរដ្ឋ សូមរកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន”។

ជាមួយគ្នានេះ  រដ្ឋបាលស្រុកសំឡូត នៅថ្ងៃទី ៣០ ខែកក្កដា នេះ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងក្រញូង និងដងស្ទឹងសង្កែផ្នែកខាងក្រោម ឱ្យ មានការប្រុងប្រយ័ត្នដោយសារផ្នែកខាងលើក្នុងស្រុកសំឡូតមានភ្លៀងធ្លាក់ខ្លាំង។

រដ្ឋបាលស្រុកបញ្ជាក់ថា ស្ថានភាពទឹកស្ទឹង និងទឹកអូរនៅក្នុងឃុំសំឡូត បានឡើងខ្លាំងមិនទាន់មានប៉ះពាល់ដល់ដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋទេ ប៉ុន្តែបានបង្កការរាំងស្ទះក្នុងការធ្វើដំណើរ នៅចំណុចអូរតាតឹង ចំណុចអូរលូ និងចំណុចអូរបរឡាង ក្នុងភូមិបរឡាង និងភូមិសំឡូត។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើឲ្យអាកាសធាតុនៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានភ្លៀងធ្លាក់គ្រប់ទីកន្លែង ពិសេសតំបន់សមុទ្រមានភ្លៀងធ្លាក់ច្រេីន ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងរលកសមុទ្របោកបក់ខ្លាំងមានកម្ពស់ខ្ពស់ៗ ។

បើតាមសេចក្តីជូនដំណឹង របស់ក្រសួងធធានទឹក និងឧតុនិយម បង្ហាញថាថា ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ កម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ ឯនៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ ៕

អត្ថបទទាក់ទង