Close

ធឿន ធារ៉ា និង ព្រំ សំណាង ដណ្ដើមបានខ្សែក្រវាត់ទី៤ ដូចគ្នា ក្នុងថ្ងៃតែមួយលើ សង្វៀនតែមួយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ធឿន ធារ៉ា និង ព្រំ សំណាង ដណ្ដើមបានខ្សែក្រវាត់ទី៤ ដូចគ្នា ក្នុងថ្ងៃតែមួយលើ សង្វៀនតែមួយ ធឿន ធារ៉ា និង ព្រំ សំណាង ដណ្ដើមបានខ្សែក្រវាត់ទី៤ ដូចគ្នា ក្នុងថ្ងៃតែមួយលើ សង្វៀនតែមួយ

អ្នក​លេង​គុន​ខ្មែរ ព្រំ សំណាង និងអ្នកលេងពូថៅដៃ ធឿន ធារ៉ា បានគ្រងខ្សែក្រវាត់ទី៤ដូច​គ្នា បន្ទាប់ពីប្រកួតឈ្នះគូប្រកួតពី​​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក«តេជោ សន្តិភាព»​កាល​ពី​យប់​​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣​ នៅ​សង្វៀន​ថោន ។

ក្នុងការប្រកួតយប់មិញនេះ អ្នកលេងគុនខ្មែរ រហស្សនាមជាងកាត់សក់ ព្រំ សំណាង បាន​ប្រកួត​ឈ្នះ​កីឡាករ​បេឡារុស្ស Nikita Gerasimvich ដោយ​ពិន្ទុ បន្ទាប់​ពី​បាន​តស៊ូ​គ្នា​៣​ទឹក​ពេញ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរពិភព​លោក​តេជោសន្តិភាព។ តាមរយៈជ័យជម្នះ​នេះ រូប​គេ​ទទួល​បាន​ខ្សែ​ក្រវាត់ និងប្រាក់​ឧបតឧបត្ថម្ភចំនួន​២០​លាន​រៀលផងដែរ។ ខណៈនេះ ជាខ្សែក្រវាត់ទី៤ហើយ សម្រាប់ ព្រំ សំណាង ដែលរួមមាន៖ ខ្សែក្រវាត់ KIF, ខ្សែក្រវាត់ Thai Fight, Krud គុនខ្មែរ និងខ្សែក្រវាត់ តេជោសន្តិភាព។

ចំណែក​អ្នក​លេង​ពូថៅដៃ ធឿន ធារ៉ា បាន​ផ្តួល​កីឡាករ អេឡិច ប៊ូប៊ែល ដោយអាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​១ បន្ទាប់​ពី​រា​ប់លើក​ទី​៣​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។
សម្រាប់​ជ័យជម្នះ​នេះ​ ធឿន ធារ៉ា ទទួល​បាន​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព មួយគ្រឿងបន្ថែមទៀត​ ​អម​ដោយ​​ប្រាក់​រង្វាន់​២០​លាន​រៀល។

គួរបញ្ជាក់ថា គិតមកទល់ពេល​​នេះ ធឿន ធារ៉ា កំពុង​គ្រប់​គ្រង​ខ្សែ​ក្រវាត់​អន្តរជាតិ​​៤​​គ្រឿង​ហើយរួមមាន៖ ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ​តេជោសន្តិភាព​, ខ្សែ​ក្រវាត់គ្រុឌគុន​ខ្មែរ​,​ ​ខ្សែក្រវាត់ IPCC និង​ខ្សែ​ក្រវាត់​ Thai Fight៕

អត្ថបទទាក់ទង