Close

បារាំង និងអាល្លឺម៉ង់ សហការគ្នាផលិតរថក្រោះបច្ចេកវិទ្យាថ្មីជំនួស Leopard 2 និង Leclerc

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បារាំង និងអាល្លឺម៉ង់ សហការគ្នាផលិតរថក្រោះបច្ចេកវិទ្យាថ្មីជំនួស Leopard 2 និង Leclerc បារាំង និងអាល្លឺម៉ង់ សហការគ្នាផលិតរថក្រោះបច្ចេកវិទ្យាថ្មីជំនួស Leopard 2 និង Leclerc

បរទេស៖ក្រោយកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិរបស់ប្រទេសបារាំង និងអាល្លឺម៉ង់កាលពីថ្ងៃម្សិលមិញនេះ ការសម្រេចចិត្តរួមគ្នាត្រូវបានធ្វើឡើងតាមរយៈការចូលរួមសហការគ្នាក្នុងការអភិវឌ្ឍ និងផលិតនូវរថក្រោះថ្មីមួយប្រភេទបំពាក់បច្ចេកវិទ្យាទំនើប និងអាចប្រតិបត្តិការជាមួយនឹងយន្តហោះដ្រូនព្រមទាំងមនុស្សយន្តរ៉ូបូតទៀតផង។

តាមផែនការដ៏ធំមួយនេះរដ្ឋាភិបាលក្រុងប៊ែរឡាំងនិងរដ្ឋាភិបាលក្រុងប៉ារីសសង្ឃឹមថានឹងអាចប្រើប្រាស់រថក្រោះថ្មីមកជំនួសម៉ូដេលរថក្រោះដែលកំពុងប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួនទាំងពីរគឺ Leopard 2 របស់អាល្លឺម៉ង់និង Leclerc របស់បារាំងឲ្យបាននៅចន្លោះឆ្នាំ២០៣៥ ឬឆ្នាំ២០៤០ខាងមុខ។

គួរឲ្យដឹងដែរថា ជំនួបគ្នាកាលពីថ្ងៃចន្ទម្សិលមិញនេះធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ Boris Pistorius និងសមាភាគីបារាំងរដ្ឋមន្ត្រី Sebastien Lacornu ដោយមន្ត្រីជាន់ខ្ពស់ទាំងពីរបានធ្វើការប្តេជ្ញាចិត្ត និងសន្យាថានឹងរៀបចំកិច្ចប្រជុំជាទៀងទាត់រវាងគ្នាធ្វើយ៉ាងណាជំរុញឲ្យកិច្ចខិតខំនេះអាចប្រព្រឹត្តបានយ៉ាងរលូនតាមផែនការ។

យោងតាមលោករដ្ឋមន្ត្រីបារាំង Lecornu បានគូសបញ្ជាក់ថា ការពិភាក្សាគ្នាកាលពីថ្ងៃចន្ទបានធ្វើឡើងដើម្បីចាប់ផ្តើមនូវអ្វីដែលលោកហៅថាដំណាក់កាល “ប្រតិបត្តិការ” នៃប្រព័ន្ធប្រយុទ្ធដីគោកចម្បង Main Ground Combat System ដែលមានតួនាទីដឹកនាំដោយអាល្លឺម៉ង់។

គួរឲ្យដឹងដែរថា រហូតមកដល់ពេលនេះកម្មវិធីនេះមានការសិក្សាស្ថាបត្យកម្ម និងការពិសោធន៍ដែលកំពុងប្រព្រឹត្តទៅដោយក្រុមហ៊ុនអ្នកម៉ៅការ KNDS ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាបារាំង – អាល្លឺម៉ង់គឺNexter and Krauss-Maffei Wegmann និងក្រុមហ៊ុនអាល្លឺម៉ង់ Rheinmetall ៕

អត្ថបទទាក់ទង