សម្តេចតេជោ សម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង ១៤ លាននាក់
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេច បានសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់ ដោយដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក( Facebook) របស់សម្តេចច្រើន។
សម្តេចតេជោ បានសរសេរនៅលើបណ្តាញតេឡេក្រាម (Telegram) នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដូចខាងក្រោម ៖
បងប្អូនជនរួមជាតិជាទីស្រឡាញ់!
ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក(Facebook) ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះខ្ញុំបានរក
ឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម (Telegram)ដែលមិនបារម្មណ៍ពីការចូលលួចដូចFacebook ។
អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។
ខ្ញុំសូមស្នើឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។
ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែលtelegram របស់ខ្ញុំវិញដើម្បីទទួលបានព័ត៌មាន និងមានយោបល់មកខ្ញុំតាមរយៈតេឡេក្រាមវិញ។
ខ្ញុំក៏បានបង្កើតគណនីTikTok ថ្មីនិងមានមនុស្ស២នាក់យកឈ្មោះខ្ញុំទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០ម៉ឺននាក់ ចូលចិត្តជាង៤លាននាក់ឯមួយទៀតមានអ្នកតាម១លាន ២សែននាក់ និងអ្នកចូលចិត្តជាង១២លាននាក់។
ចាប់ពីពេលនេះFacebook ណាមានឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់៕