Close

អ៊ុយក្រែនមានផែនការវាយប្រហារដោយអាវុធគីមីប្រឆាំងប្រទេសរុស្ស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ៊ុយក្រែនមានផែនការវាយប្រហារដោយអាវុធគីមីប្រឆាំងប្រទេសរុស្ស៊ី អ៊ុយក្រែនមានផែនការវាយប្រហារដោយអាវុធគីមីប្រឆាំងប្រទេសរុស្ស៊ី

បរទេស ៖ មន្ត្រីកិច្ចការងារសំងាត់របស់រដ្ឋាភិបាលរុស្ស៊ីកាលពីដើមសប្តាហ៍កន្លងមកនេះបានអះអាងថា កងកម្លាំងយោធាអ៊ុយក្រែនមានផែនការសំងាត់មួយក្នុងការប្រើប្រាស់អាវុធគីមីតាមរយៈប្រតិបត្តិការយន្តហោះធុនស្រាលក្នុងការវាយប្រហារមកលើប្រទេសរុស្ស៊ី។

ទីភ្នាក់ងារសំងាត់របស់ប្រទេសរុស្ស៊ីហៅកាត់ថា FSB បានបញ្ជាក់ថា ទីភ្នាក់ងារសំងាត់អ៊ុយក្រែនបាននឹងកំពុងរៀបចំផែនការក្នុងការប្រើប្រាស់គ្រាប់បែកផ្ទុកធាតុវិទ្យុសកម្មឬហៅថា Dirty Bomb ដើម្បីវាយប្រហារក្នុងទឹកដីរបស់ប្រទេសរុស្សី។

ការស្រាវជ្រាវរកឃើញនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលរុស្ស៊ីបើកការស៊ើបអង្កេតទៅលើករណីនៃបេសកកម្មដ៏អាថ៍កំបាំងមួយដែលអ៊ុយក្រែនបានប្រើប្រាស់យន្តហោះធុនស្រាលក្នុងសមរភូមិប្រយុទ្ធជាមួយនឹងរុស្ស៊ី ហើយជាលទ្ធផលរុស្ស៊ីបានសន្មត់ថាវាគឺជាផែនការវាយប្រហារបែបភេវរកម្មដែលរៀបចំឡើងដោយរដ្ឋាភិបាលទីក្រុងគៀវ។

FSB បានពន្យល់ទៀតថា៖ទីភ្នាក់ងារសំងាត់អ៊ុយក្រែន GUR បានបង្កើតអង្គភាពពិសេសមួយដែលគ្រប់គ្រងលើប្រតិបត្តិការរបស់យន្តហោះធុនស្រាលហើយយន្តហោះប្រភេទនេះអាចធ្វើការហោះហើរនិងដឹកជញ្ជូនក្នុងរយៈកំពស់ទាបដែលលំបាកក្នុងការចាប់សញ្ញានិងអាចមានលទ្ធភាពក្នុងការវាយប្រហារដោយការទំលាក់គ្រាប់បែកបានយ៉ាងងាយ។

រុស្ស៊ីក៏បានធ្វើការបង្ហាញវិដេអូជាក់ស្តែងផងដែរនៃយន្តហោះធុនស្រាលមួយគ្រឿងដែលខ្លួនបានបាញ់ស្ទាក់និងចាប់ខ្លួនពីឡុតអ៊ុយក្រែនបានសម្រេចតាំងតែពីខែឧសភាដែលស្ថិតនៅចំងាយប្រមាណជា២០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងមូស្គូហើយពីឡុតក៏បានសារភាពអំពីផែនការវាយប្រហារដោយអាវុធគិមីនោះថាជាការពិតដែរ៕

អត្ថបទទាក់ទង