Close

Elon Musk ទំនងទៅទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
Elon Musk ទំនងទៅទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះ Elon Musk ទំនងទៅទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះ

បរទេស: លោក Elon Musk ត្រូវបានគេរាយការណ៍មកថានឹងទៅទស្សនកិច្ចនៅក្នុងប្រទេសចិនក្នុងសប្ដាហ៍នេះ ដែលវាគឺជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់លោកទៅកាន់ប្រទេសចិនក្នុងរយៈពេល៣ឆ្នាំងចុងក្រោយ។

យោងតាមប្រភពព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា លោក Elon Musk គ្រោងជួបសម្ដែងការគួរសម និងពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ចិន ព្រមទាំងទៅទស្សនកិច្ចរោងចក្រក្រុមហ៊ុន Tesla នៅក្នុងទីក្រុងសៀងហៃ។

មិនមានប្រភពព័ត៌មានច្បាស់ការណ៍ណាមួយបញ្ជាក់ថា លោក Elon Musk នឹងជួបមន្ត្រីជាន់ខ្ពស់របស់ចិនរូបណានោះទេ ហើយក៏ដឹងថា គោលបំណងធំនៃដំណើរទស្សនកិច្ចនេះជាអ្វីផងដែរ។

ចិនគឺជាទីផ្សាររបស់ Tesla ធំលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក ហើយរោងចក្រនៅក្នុងទីក្រុងសៀងហៃគឺជាកន្លែងផលិត និងចែកចាយដ៏ធំមួយរបស់ Tesla សម្រាប់ទីផ្សារក្នុងស្រុក និងក្នុងតំបន់។

ប្រភពមួយចំនួនបានលើកឡើងថា Musk អាចនឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ចិនទៅលើការ Twitter ដែលចិនបានហាមឃាត់ការប្រើប្រាស់នៅក្នុងប្រទេស និងរឿងពង្រីកទីផ្សាររថយន្ត Tesla៕

អត្ថបទទាក់ទង