ប្រធានាធិបតីតួគី លោក Erdogan ឈ្នះឆ្នោតបន្តកាន់តំណែងអាណិត្តទី៤
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសឈ្នះឆ្នោតសាជាថ្មី។ នេះបើយោងតាមទិន្នន័យបណ្តោះអាសន្នដោយក្រុមប្រឹក្សាបោះឆ្នោតហើយនឹងរងចាំការប្រកាសជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ការបោះឆ្នោតជុំទី២ដែលបានធ្វើឡើងលើកនេះលោក Erdogan បានទទួលសម្លេងឆ្នោតគាំទ្រលើស៥០ភាគរយបន្ទាប់ពីជ័យជំនះម្តងហើយកាលពីការបោះឆ្នោតជុំទី១ដែលបានធ្វើឡើងតាំងតែពីថ្ងៃទី១៤ខែឧសភា។
តាមតួលេខដែលត្រូវបានស្រង់ដោយគណកម្មការរៀបចំការបោះឆ្នោតលោក Erdogan បានទទួលសម្លេងគាំទ្រដល់ទៅ៥២,១៤ភាគរយនៅជុំទី២ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះខណៈដែលគូប្រជែងរបស់លោកគឺលោក Kemal Kilicdaroglu ទទួលបានសម្លេងគាំទ្រ៤៧,៨៦ភាគរយ។
ទោះបីជាយ៉ាងណាក្តី លទ្ធផលផ្លូវការ និងតួលេខចុងក្រោយនឹងត្រូវប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដែលមានន័យថា លោកប្រធានាធិបតីរូបនេះអាចបន្តកាន់តំណែងជាប្រធានាធិបតីអាណត្តិទី៤ និងជាបម្រើការងារជាប្រធានាធិបតីរយៈពេល២០ឆ្នាំរបស់គាត់។
ថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកនៅខាងក្រៅគេហដ្ឋានក្នុងទីក្រុងអ៊ីស្តង់ប៊ូល លោក Erdogan បានពោលថា ៖ ពួកយើងបានបញ្ចប់ទៅនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងការបោះឆ្នោតជុំទី២ ហើយជ័យជំនះនេះគឺជាជ័យជំនះរបស់ពលរដ្ឋទាំង៨៥លាននាក់របស់យើង។
ក្រោយមកលោកបានបន្តធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ាផងដែរដើម្បីធ្វើសេចក្តីថ្លែងការណ៍ជាមួយនឹងក្រុមអ្នកគាំទ្រដែលនឹងធ្វើឡើងនៅខាងមុខវិមានប្រធានាធិបតី៕