Close

ប៉ង់តាហ្គោន បាត់គ្រឿងបន្លាស់ F-35 ដល់ជាង១លានចំណែកតម្លៃជិត១០០លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប៉ង់តាហ្គោន បាត់គ្រឿងបន្លាស់ F-35 ដល់ជាង១លានចំណែកតម្លៃជិត១០០លានដុល្លារ ប៉ង់តាហ្គោន បាត់គ្រឿងបន្លាស់ F-35 ដល់ជាង១លានចំណែកតម្លៃជិត១០០លានដុល្លារ

បរទេស ៖ ក្រុមអ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកបានរកឃើញថាកងកម្លាំងយោធារបស់ខ្លួនមិនអាចស្វែងរកឃើញទិន្នន័យនៃគ្រឿងបន្លាស់របស់យន្តហោះចម្បាំង F-35 ប្រមាណជាង១លានចំណែកដែលមានតម្លៃរហូតទៅដល់៨៥លានដុល្លារឡើយ។

សេចក្តីប្រកាសដែលត្រូវធ្វើឡើងដោយក្រសួងការពារជាតិបានបញ្ជាក់ថាគ្រឿងបន្លាស់ទាំង១លាននោះរួមមានទាំងប៊ូឡុង សំបកកង់ និងឧបករណ៍ចុះចតជាដើម ហើយគិតពីឆ្នាំ២០១៨មក មន្ទីរប៉ង់តាហ្គោនអាចតាមដានស្វែងរកឃើញឧបករណ៍ដែលបាត់ទាំងនោះមកវិញត្រឹមតែ២ភាគរយប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា គ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទាំងនោះត្រូវបានដាក់ស្តុកទុកនៅតាមទីតាំងមូលដ្ឋាទ័ពនានានៅជុំវិញពិភពលោកទាំងមូលដ្ឋានអាមេរិកនិងមូលដ្ឋានសម្ព័ន្ធមិត្ត និងក្រុមប្រទេសដែលទិញយន្តហោះចម្បាំងពីអាមេរិក។

ដោយសារតែកង្វះខាតផ្នែកដំណើរការត្រួតពិនិត្យរបស់កម្មវិធីលក់យន្តហោះចម្បាំង F-35 ដោយប៉ង់តាហ្គោននោះខាងក្រុមហ៊ុន Lockheed Martin ដែលជាអ្នកផលិតយន្តហោះចម្បាំងក៏មានរបាយការណ៍អំពីការបាត់ស្តុកនៃគ្រឿងបន្លាស់ប្រមាណជា៩០ម៉ឺនចំណែកផ្សេងទៀតផងដែរ ដែលមានតម្លៃប្រមាណជា៦៦លានដុល្លារ។

របាយការណ៍អំពីការបាត់ស្តុកនៃគ្រឿងបន្លាស់របស់យន្តហោះចម្បាំង F-35 ត្រូវបានធ្វើឡើងនៅក្រោយការប្រកាសដាក់ឲ្យដំណើរការកម្មវិធី F-35 ថ្មីដែលមានទំហំដល់ទៅ១,៧ទ្រីលានដុល្លារពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីខែមីនាកន្លងមក៕

អត្ថបទទាក់ទង