Close

Tesla បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតនៅលើទីផ្សារលំដាប់លេខរៀងទី៩

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ បច្ចេកវិទ្យា
Tesla បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតនៅលើទីផ្សារលំដាប់លេខរៀងទី៩ Tesla បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតនៅលើទីផ្សារលំដាប់លេខរៀងទី៩

បរទេស៖ Tesla ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា​ ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក ដែលបច្ចុប្បន្នមាន​លោក Elon Musk ជាអ្នកដឹកនាំ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាប្រិយភាពរបស់​ក្រុមហ៊ុន Tesla បាន​កើនឡើងជាលំដាប់ និងបានក្លាយជាក្រុមហ៊ុនមួយដែល​មានតម្លៃថ្លៃបំផុតនៅលើទីផ្សារលំដាប់ទី៩។

យោងតាមរបាយការណ៍ចេញផ្សាយដោយទស្សនាវដ្ដី Forbes បានឱ្យដឹងថា ក្រុមហ៊ុន Tesla មានតម្លៃនៅលើទីផ្សារហូតដល់ ៥១០,៩ពាន់លានដុល្លារអាមេរិក និងបានឈរនៅលេខរៀងទី៩ ថែមទៀតផង ហើយ​បើធៀបទៅនឹងឆ្នាំមុនគឺបានកើនឡើងរហូតដល់ ៣១,៣៥ភាគរយ។

នៅឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុន Tesla រកចំណូលបាន ៨១,៤ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធចំនួន ១២,៥ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ ដោយលោក Martin Eberhard និង Marc Tarpenning ហើយនៅឆ្នាំ២០០៤ ក៏ទទួលបានលុយវិនិយោគប្រមាណជា ៧,៥លានដុល្លារអាមេរិក ដោយក្នុងនោះមាន ៦,៥លានដុល្លារអាមេរិកជារបស់លោក Elon Musk ហើយគិតត្រឹមដើមឆ្នាំ២០២៣នេះ លោកមានហ៊ុននៅក្នុង​ក្រុមហ៊ុនមួយនេះចំនួន ១៣,៤ភាគរយប៉ុណ្ណោះ៕

អត្ថបទទាក់ទង