Close

អាហ្វ្រិកខាងត្បូងត្រៀមដកខ្លួនចេញពីសមាជិកតុលាការ ICC មុនកិច្ចប្រជុំ BRICS

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាហ្វ្រិកខាងត្បូងត្រៀមដកខ្លួនចេញពីសមាជិកតុលាការ ICC មុនកិច្ចប្រជុំ BRICS អាហ្វ្រិកខាងត្បូងត្រៀមដកខ្លួនចេញពីសមាជិកតុលាការ ICC មុនកិច្ចប្រជុំ BRICS

បរទេស៖រដ្ឋាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃអង្គារម្សិលមិញនេះតាមរយៈការប្រកាសដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតី Cyril Ramaphosa បាន និងកំពុងត្រៀមរៀបចំដកខ្លួនចេញពីបញ្ជីសមាជិកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ខណៈដែលកិច្ចប្រជុំកំពូល BRICS ដែលខ្លួនជាម្ចាស់ផ្ទះនោះក៏ខិតចូលមកដល់។

កិច្ចប្រជុំ BRICS ដែលមានប្រទេសមហាអំណាចទាំង៥គឺប្រេស៊ីលឥណ្ឌាចិនអាហ្វ្រិកខាងត្បូង និងរុស្ស៊ីផងនោះនឹងត្រូវរៀបចំធ្វើឡើងនៅទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូងនាខែសីហាខាងមុខនេះ ខណៈដែលតុលាការអន្តរជាតិដែលមានទីតាំងនៅក្នុងទីក្រុង Hague កំពុងរង់ចាំមើលចំណាត់ការរបស់រដ្ឋាភិបាលប្រទេសនេះក្នុងការចាប់ឃាត់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឬក៏យ៉ាងណា។

រំលឹកដែរថា អាហ្វ្រិកខាងត្បូងបានព្យាយាមក្នុងការដកខ្លួនចេញពីសមាជិកភាពតុលាការអន្តរជាតិមួយនេះម្តងហើយកាលពីឆ្នាំ២០១៦ ប៉ុន្តែការស្នើសុំត្រូវបានបដិសេធដោយតុលាការកំពូលមួយនេះ និងរកឃើញថាវាមានភាពខុសទៅនឹងរដ្ឋធម្មនុញ្ញ។

ICC បានរកឃើញថា អាហ្វ្រិកខាងត្បូងបានរំលោភបំពានកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកដោយគេចវេសមិនព្រមធ្វើការឃាត់ខ្លួនអតីតប្រធានាធិបតីស៊ូដង់ លោក Omar al Bashir ដែលធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ២០១៥។

ស្ថានភាពស្រដៀងគ្នាត្រូវបានគេមើលឃើញតាមរយៈសេចក្តី​ប្រកាស​ដក​ខ្លួន​លើក​ចុង​ក្រោយនេះ ពោលគឺ​បន្ទាប់​ពី​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដោយតុលាការ ICC កាល​ពី​ខែ​មីនាដោយតុលាការបានចោទប្រកាន់លោក Putin ទៅលើករណីការនិរទេសដោយខុសច្បាប់កុមារចេញពី តំបន់កាន់កាប់នៃអ៊ុយក្រែនចូលទៅកាន់ប្រទេសរបស់ខ្លួននៅអំឡុងពេលប្រតិបត្តិការយោធាកន្លងមក៕

អត្ថបទទាក់ទង