ហ្វាំងឡង់ចំណាយលុយ ៣៤៥លានដុល្លារទិញប្រព័ន្ធការពារមីស៊ីលថ្មីបំផុតរបស់អ៊ីស្រាអ៊ែល
បរទេស ៖ ក្រសួងការពារជាតិនៃប្រទេសហ្វាំងឡង់បានធ្វើការប្រកាសជាផ្លូវការអំពីផែនការក្នុងការទិញយកប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់ប្រទេសអ៊ីស្រាអ៊ែលដែលមានតម្លៃប្រមាណជាង ៣៤៥លានដុល្លារ។
សេចក្តីប្រកាសដែលត្រូវបានគេមើលឃើញថាបានធ្វើឡើងក្រោយពេលតែមួយថ្ងៃប៉ុណ្ណោះដែលអង្គការណាតូបានដាក់បញ្ចូលប្រទេសហ្វាំងឡង់ទៅក្នុងសមាជិកទី៣២ដើម្បទីញយកប្រព័ន្ធការពារមីស៊ីលដែលមានឈ្មោះថា David’s Sling ដែលវានឹងក្លាយទៅជាខែលការពារក្នុងចំងាយឆ្ងាយបំផុតក្នុងចំណោមសព្វាវុធទាំងអស់ដែលហ្វាំងឡង់កំពុងមានបច្ចុប្បន្ន។
David’s Sling ត្រូវបានគេស្គាល់ថាបច្ចេកវិទ្យាអាវុធចុងក្រោយបំផុតរបស់អ៊ីស្រាអ៊ែឡល និងចូលរួមសហការអភិវឌ្ឍនិងផលិតដោយទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារការពារជាតិរបស់សហរដ្ឋអាមេរិកផងដែរដោយក្នុងនោះ David’s Sling ចាប់តាំងតែពីផលិតមកមិនទាន់ត្រូវបានធ្វើការនាំចេញទៅក្រៅប្រទេសនៅឡើយទេ។
គួរឲ្យដឹងដែរថា សមត្ថភាពដ៏អស្ចារ្យរបស់វាមិនត្រឹមតែអាចការពារដែនអាកាសពីចំងាយឆ្ងាយនោះទេវាថែមទាំងអាចការពារអាវុធជាច្រើនប្រភេទរួមទាំងមីសីលឆ្លងទ្វីបការពារពីការវាយប្រហារដោយយន្តហោះចម្បាំងទំនើបៗការពារមីស៊ីលបាញ់ពីនាវានិងមីស៊ីល UAV ផង។
ទោះបីជាយ៉ាងណាក្តី ការរៀបចំប្រព័ន្ធការពារដែនអាកាសទាំងនេះនឹងត្រូវចំណាយពេលច្រើនឆ្នាំខណៈដែលកិច្ចព្រមព្រៀងទិញលក់ក៏នឹងត្រូវការអនុញ្ញាតិពីសហរដ្ឋអាមេរិកផងដែរដើម្បីអាចកំណត់បានថាតើពេលណានិងលក្ខខណ្ឌមួយចំនួនទៀតដែលត្រូវទទួលយក៕