Close

e-commerce ជួយឲ្យវៀតណាមក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចឌីជីថលលឿនបំផុតនៅអាស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
e-commerce ជួយឲ្យវៀតណាមក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចឌីជីថលលឿនបំផុតនៅអាស៊ី e-commerce ជួយឲ្យវៀតណាមក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចឌីជីថលលឿនបំផុតនៅអាស៊ី

ក្នុងឆ្នាំ២០២២ ប្រាក់ចំណូលពីវិស័យ e-commerce មានចំនួនប្រហែល ១៦.៤ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ៧.៥ភាគរយនៃការលក់រាយសរុបនៃទំនិញ និងសេវាកម្មនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមស្ថិតិ និងរបាយការណ៍ស្រាវជ្រាវរបស់ Statista ចេញផ្សាយនៅដើមឆ្នាំ២០២៣។

វៀតណាម​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ចឌីជីថលលឿន​បំផុត​នៅ​អាស៊ី​ ដោយ​មាន​អត្រា​កំណើន​ ២០​ភាគរយ​នៅ​ឆ្នាំ​២០២២ ហើយក៏ជាប្រទេសដែលមានកំណើនប្រាក់ចំណូលខ្ពស់សម្រាប់វិស័យ e-commerce ផងដែរ។

យោងតាមការស្ទង់មតិដែលធ្វើឡើងក្នុងឆ្នាំ២០២២ អ្នកប្រើប្រាស់អ៊ីនធឺណែតជាង ៦០ភាគរយនៅក្នុងប្រទេសវៀតណាម បានទិញផលិតផល ឬសេវាកម្មតាមអ៊ីនធឺណិត។ ចំនួនអ្នកទិញទំនិញអនឡាញនៅក្នុងប្រទេសនេះកំពុងកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានឈានដល់ជាង ៥៧.៦លាននាក់ក្នុងឆ្នាំ២០២២។

ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ e-commerce, វិស័យ e-commerce បានកំពុងកត់ត្រាកំណើនយ៉ាងឆាប់រហ័សនៃការចំណាយរបស់អ្នកប្រើប្រាស់នៅគ្រប់ផលិតផលទាំងអស់ ពីទំនិញប្រើប្រាស់រហូតដល់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

ស្រប​នឹង​ការ​លេច​ចេញ​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក វិស័យ​ទូទាត់​ប្រាក់​ឌីជីថល​ក្នុង​ប្រទេស​វៀតណាម​បាន​និង​កំពុង​ពង្រីក​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ ទោះបីជាសាច់ប្រាក់នៅតែជាវិធីសាស្រ្តដែលពេញចិត្តសម្រាប់ការទិញទំនិញតាមអេឡិចត្រូនិកក៏ដោយ ក៏ប្រជាប្រិយភាពនៃជម្រើសទូទាត់នេះបានថយចុះនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ម៉្យាងវិញទៀត អ្នកប្រើប្រាស់កាន់តែច្រើនឡើងបានងាកទៅរកវិធីបង់ប្រាក់តាមបច្ចេកវិទ្យា និងកាត ដែលត្រូវបានគេរំពឹងថានឹងក្លាយជាជម្រើសទូទាត់នាពេលអនាគតសម្រាប់អ្នកប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសវៀតណាម៕

អត្ថបទទាក់ទង