Close

លោកត្រាំព្រមានថា កំពុងពិចារណាលើ «ជម្រើស» ដើម្បីឆ្លើយតបចំពោះអ៊ីរ៉ង់ដែលបង្រ្កាបអ្នកតវាដោយអហឹង្សា

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោកត្រាំព្រមានថា កំពុងពិចារណាលើ «ជម្រើស» ដើម្បីឆ្លើយតបចំពោះអ៊ីរ៉ង់ដែលបង្រ្កាបអ្នកតវាដោយអហឹង្សា លោកត្រាំព្រមានថា កំពុងពិចារណាលើ «ជម្រើស» ដើម្បីឆ្លើយតបចំពោះអ៊ីរ៉ង់ដែលបង្រ្កាបអ្នកតវាដោយអហឹង្សា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា រដ្ឋបាលរបស់លោកកំពុងពិនិត្យ និងត្រៀមរៀបចំ «ជម្រើសដ៏ខ្លាំងក្លាបំផុត» ដើម្បីឆ្លើយតបទៅនឹងការបង្រ្កាបដោយហិង្សារបស់រដ្ឋាភិបាលអ៊ីរ៉ង់ ទៅលើក្រុមអ្នកតវ៉ាក្នុងប្រទេស។ ការបញ្ជាក់នេះត្រូវបានរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Al Jazeera។

សេចក្តីថ្លែងការណ៍របស់លោក ត្រាំ ត្រូវបានធ្វើឡើង ខណៈអ៊ីរ៉ង់កំពុងជួបប្រទះភាពចលាចលនយោបាយ និងសង្គមយ៉ាងធ្ងន់ធ្ងរ ដោយមានបាតុកម្មទ្រង់ទ្រាយធំកើតឡើងទូទាំងប្រទេស ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ មក។

ក្នុងអំឡុងពេលធ្វើដំណើរផ្លូវការកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកកំពុងតាមដានស្ថានការណ៍នៅអ៊ីរ៉ង់យ៉ាងយកចិត្តទុកដាក់ ខណៈកងកម្លាំងយោធាសហរដ្ឋអាមេរិកកំពុងរៀបចំជម្រើសផ្សេងៗ សម្រាប់ការឆ្លើយតប ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីលក្ខណៈនៃសកម្មភាពទាំងនោះទេ។

លោកត្រាំព្រមានថា កំពុងពិចារណាលើ «ជម្រើស»ដើម្បីឆ្លើយតបចំពោះអ៊ីរ៉ង់ដែលបង្រ្កាបអ្នកតវាដោយអហឹង្សា

លោក ត្រាំ ក៏បានរំលឹកដល់ «បន្ទាត់ក្រហម» ដែលលោកធ្លាប់ដាក់ចេញពីមុន ដោយព្រមានថា សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ ប្រសិនបើអាជ្ញាធរអ៊ីរ៉ង់ប្រើប្រាស់កម្លាំងបាញ់សម្លាប់អ្នកតវ៉ាដោយសន្តិវិធី។ នៅពេលត្រូវបានសួរថាតើអ៊ីរ៉ង់បានរំលងបន្ទាត់ក្រហមនេះឬនៅ លោកបានឆ្លើយថា «វាហាក់ដូចជាពួកគេកំពុងចាប់ផ្តើមធ្វើវាហើយ»។

យោងតាមរបាយការណ៍ពីអង្គការសិទ្ធិមនុស្សអន្តរជាតិ មនុស្សជាង ៥០០ នាក់ ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ក្នុងអំឡុងពេលការបង្រ្កាបបាតុកម្មដោយកម្លាំងសន្តិសុខអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

ទោះបីជាលោក ត្រាំ បង្ហាញការព្រមានប្រើវិធានការខ្លាំងក្លាក៏ដោយ លោកក៏បានបង្ហើបថា មេដឹកនាំអ៊ីរ៉ង់បានទាក់ទងមកសហរដ្ឋអាមេរិក ដើម្បីស្នើសុំការចរចា។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា វ៉ាស៊ីនតោនអាចនឹងចាត់វិធានការជាក់ស្តែង «មុនពេលមានការជំនួបណាមួយកើតឡើង»។

ពីខាងអ៊ីរ៉ង់ រដ្ឋាភិបាលតាមរយៈរដ្ឋមន្ត្រីការបរទេស បានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយបានចោទត្រឡប់ទៅសហរដ្ឋអាមេរិកវិញថា កំពុងព្យាយាមប្រើប្រាស់បាតុកម្មក្នុងស្រុក ជាលេសសម្រាប់ការធ្វើអន្តរាគមន៍យោធា និងការផ្លាស់ប្តូររបបដឹកនាំ៕ប្រភព៖ Al Jazeera News

លោកត្រាំព្រមានថា កំពុងពិចារណាលើ «ជម្រើស»ដើម្បីឆ្លើយតបចំពោះអ៊ីរ៉ង់ដែលបង្រ្កាបអ្នកតវាដោយអហឹង្សា