Close

កម្ពុជាស្វាគមន៍ ការហោះត្រង់ពីទីក្រុង Istanbul មកភ្នំពេញរបស់ក្រុមហ៊ុន Turkish Airlines

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជាស្វាគមន៍ ការហោះត្រង់ពីទីក្រុង Istanbul មកភ្នំពេញរបស់ក្រុមហ៊ុន Turkish Airlines កម្ពុជាស្វាគមន៍ ការហោះត្រង់ពីទីក្រុង Istanbul មកភ្នំពេញរបស់ក្រុមហ៊ុន Turkish Airlines

ភ្នំពេញ៖ កម្ពុជានៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានស្វាគមន៍ ការហោះត្រង់ពីទីក្រុង Istanbul មករាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតតួកគីយ៉េ និងលោក Bilal Ekşi នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ចូលរួមកម្មវិធីសម្ពោធការហោះហើរត្រង់ដំបូងគ្នារវាងទីក្រុង Istanbul និង ភ្នំពេញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

កម្ពុជាស្វាគមន៍ ការហោះត្រង់ពីទីក្រុង Istanbul មកភ្នំពេញរបស់ក្រុមហ៊ុនTurkish Airlines

នាឱកាសនោះ លោករដ្ឋមន្រ្តី ហួត ហាក់ថ្លែង ការហោះត្រង់ពីទីក្រុង Istanbul មករាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ជាសមិទ្ធិផលថ្មី និងមានសារៈសំខាន់ដែលសម្រេចបានដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងការប្រឹងប្រែងរួមគ្នារវាងភាគីដែលពាក់ព័ន្ធទាំងអស់ទាំងកម្ពុជា និងតួកគីយ៉េ។

លោករដ្ឋមន្ត្រីបន្ថែមថា «សមិទ្ធិផលប្រកបដោយផ្លែផ្កា និងមានសារៈសំខាន់នេះ គឺអាចសម្រេចបានតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមយ៉ាងសកម្ម និងពុំចេះនឿយហត់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាប្រព័ន្ធជវភាពនៃតួអង្គតែមួយ ចាប់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្រោមដំបូលរាជរដ្ឋាភិបាល កិច្ចសហប្រតិបត្តិការដ៏ល្អពីរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ លោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ។

កម្ពុជាស្វាគមន៍ ការហោះត្រង់ពីទីក្រុង Istanbul មកភ្នំពេញរបស់ក្រុមហ៊ុនTurkish Airlines

តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរជាមួយគោលដៅជាង៣៥០កន្លែង ក្នុង១៣០ប្រទេសជុំវិញពិភពលោកមួយនេះ សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា នឹងត្រូវបានយកទៅផ្សព្វផ្សាយជុំវិញពិភពលោក ហើយនឹងនាំមកនូវភ្ញៀវទេសចរ និងវិនិយោគិនពីគ្រប់ទិសទីនៃពិភពលោកមកកាន់កម្ពុជាយ៉ាងពិតប្រាកដ៕

កម្ពុជាស្វាគមន៍ ការហោះត្រង់ពីទីក្រុង Istanbul មកភ្នំពេញរបស់ក្រុមហ៊ុនTurkish Airlines