Close

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដ៏ធំមួយរបស់តួកគីយ៉េនឹងហោះហើរត្រង់មកភ្នំពេញចាប់ពីថ្ងៃទី១២ ខែធ្នូ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដ៏ធំមួយរបស់តួកគីយ៉េនឹងហោះហើរត្រង់មកភ្នំពេញចាប់ពីថ្ងៃទី១២ ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដ៏ធំមួយរបស់តួកគីយ៉េនឹងហោះហើរត្រង់មកភ្នំពេញចាប់ពីថ្ងៃទី១២ ខែធ្នូ

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយទៀត Turkish Airlines ដែលហោះហើរទៅកាន់គោលដៅជាង៣៥០កន្លែង ជុំវិញពិភពលោក នឹងចាប់ផ្តើមហោះហើរត្រង់ និងផ្ទាល់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់រាជធានីភ្នំពេញចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥បានអនុញ្ញាតជូនលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ ដឹកនាំប្រតិភូពីក្រុមហ៊ុនអាកាសចរណ៍តួកគីយ៉េ Turkish Airlines ដែលមានលោក UMIT Develi ជាអនុប្រធាន និងជាតំណាង ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ជូនផ្ទាល់ពីការហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយរបស់តួកគីយ៉េនឹងហោះហើរត្រង់មកភ្នំពេញចាប់ពីថ្ងៃទី១២ ខែធ្នូ

ជាការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយផ្លែផ្កាលើការតភា្ជប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក លោក រដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ដល់កិច្ចសហការគាំទ្រដ៏ល្អ និងឥតឈប់ឈររបស់ស្ថានទូតមិត្តតួកគីយ៉េ និងក្រុមហ៊ុន Turkish Airlines ដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះភ្លឺចែងចាំងក្រោមម្លប់សុខសន្តិភាព និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស គឺវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើប និងទាន់សម័យដែលជាសមិទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបើកការហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរដល់គោលដៅជាង៣៥០កន្លែងដល់ប្រទេសចំនួន១៣០ប្រទេសជុំវិញពិភពលោកមួយនេះ៕

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយរបស់តួកគីយ៉េនឹងហោះហើរត្រង់មកភ្នំពេញចាប់ពីថ្ងៃទី១២ ខែធ្នូ
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយរបស់តួកគីយ៉េនឹងហោះហើរត្រង់មកភ្នំពេញចាប់ពីថ្ងៃទី១២ ខែធ្នូ

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយរបស់តួកគីយ៉េនឹងហោះហើរត្រង់មកភ្នំពេញចាប់ពីថ្ងៃទី១២ ខែធ្នូ