Close

អភិបាលខេត្តតាកែវ ត្រៀមកែឆ្នៃបន្ថែមនៅជើងភ្នំជីសូរ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ

ដោយ៖ Chhan Sreyka ​​ | 10 ម៉ោងមុន ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ត្រៀមកែឆ្នៃបន្ថែមនៅជើងភ្នំជីសូរ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ អភិបាលខេត្តតាកែវ ត្រៀមកែឆ្នៃបន្ថែមនៅជើងភ្នំជីសូរ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ

តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលសក្តានុពលតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តភ្នំជីសូរ និងត្រៀមកែឆ្នៃបន្ថែម នៅជើងភ្នំជីសូរ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត បន្ថែមឱ្យបានកាន់តែច្រើនបន្ថែមទៀត នៅក្នុងភូមិសាស្រ្តខេត្តតាកែវ ដែលជាខេត្តកំពុងមានសក្តានុពលខ្លាំង លើគ្រប់វិស័យ ។

លោក ថ្លែង ថា ខេត្តតាកែវ មានទីតាំងភូមិសាស្ត្រ និងផ្លូវគមនាគម ប្រកបដោយសក្តានុពល ដោយមានការតភ្ជាប់ជាមួយនឹងផ្លូវជាតិធំៗ ដូចជាផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ ផ្លូវដែកពីភ្នំពេញទៅកាន់ ខេត្តព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិតេជោ និងនៅថ្ងៃខាងមុខឆាប់ៗនេះ ក៏មានព្រែកជីកហ្វូណន ដែលងាយស្រួល ដល់ការដឹកជញ្ជូន និងងាយស្រួលដល់ការធ្វើធុរកិច្ច ។

អភិបាលខេត្តតាកែវ ត្រៀមកែឆ្នៃបន្ថែមនៅជើងភ្នំជីសូរ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ

ភ្នំជីសូរ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ ភ្នំធម្មជាតិមួយនេះ មានរូបភាពដ៏ស្រស់ត្រកាលនៃទេសភាពបៃតងរបស់ព្រៃឈើ និង ខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។

នៅលើកំពូលភ្នំមានប្រាសាទអរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។

ក្រៅពីនេះ ក៏មានរូងវិមានច័ន្ទដែលស្ថិតនៅ​ប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ ដែលជារូងធម្មជាតិ។ វាជាទីស្ងាត់សំរាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិ​ឬសំរាប់អ្នកធ្វើធូតុង្គដើរចង្រ្គមភាវនាធម៌។

កាលពីសម័យសង្រ្គាមក្នុងឆ្នាំ១៩៧០​មានការទំលាក់គ្រាប់បែកយ៉ាងខ្លាំងបណ្តាលអោយរូងនេះ ត្រូវបិទជិតដោយដុំថ្មធំៗ​មិនអាចចេញចូលបានទៀតឡើយ។

អភិបាលខេត្តតាកែវ ត្រៀមកែឆ្នៃបន្ថែមនៅជើងភ្នំជីសូរ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ