Close

ភ្នំជីសូរ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងភ្នំធម្មជាតិ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ភ្នំជីសូរ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងភ្នំធម្មជាតិ ភ្នំជីសូរ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងភ្នំធម្មជាតិ

តាកែវ៖ ភ្នំជីសូរ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ ភ្នំធម្មជាតិមួយនេះ មានរូបភាពដ៏ស្រស់ត្រកាលនៃទេសភាពបៃតងរបស់ព្រៃឈើ និង ខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។

នៅលើកំពូលភ្នំមានប្រាសាទអរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ
ក្រៅពីនេះ ក៏មានរូងវិមានច័ន្ទដែលស្ថិតនៅប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ ដែលជារូងធម្មជាតិ។ វាជាទីស្ងាត់សំរាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិឬសំរាប់អ្នកធ្វើធូតុង្គដើរចង្រ្គមភាវនាធម៌។

កាលពីសម័យសង្រ្គាមក្នុងឆ្នាំ១៩៧០មានការទំលាក់គ្រាប់បែកយ៉ាងខ្លាំងបណ្តាលអោយរូងនេះ ត្រូវបិទជិតដោយដុំថ្មធំៗមិនអាចចេញចូលបានទៀតឡើយ។

ភ្នំជីសូរ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងភ្នំធម្មជាតិ

បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និងប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវកៅស៊ូមានចម្ងាយ៥គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចម្ងាយ២៧គ.ម។ ភ្នំជីសូរមានកម្ពស់១៣០ម។

គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ (នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង) ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយ ថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើកំពូលភ្នំនេះ គេគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។

ភ្នំជីសូរ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងភ្នំធម្មជាតិ

គេនិយមឡើងលើភ្នំជីសូរ តាមជណ្តើរថ្មខាងលិចដែលមានចំនួន៣៩០កាំហើយ ចុះតាមជណ្តើរខាងត្បូង ដែលមាន៤០៨កាំ។ នៅចំមុខប្រាសាទមានក្លោងទ្វារ និងមានជណ្តើរមួយទៀត សាងសង់តាំងពីសម័យកសាងប្រាសាទដែលភ្ជាប់ទៅប្រាសាទសែន និងប្រាសាទភូវាំង និងទន្លេអ៊ុំ ដែលជាបឹងកាលពីអតីតកាល ដែលគេចាត់ទុកជាបឹងដ៏ពិសិដ្ឋ សំរាប់ធ្វើពិធីងូតទឹកលាងបាបតាមលទ្ធិព្រាហ្មញ្ញសាសនា។ ក្រៅពីនេះនៅមានប្រាសាទជាច្រើនទៀតដ៏ទូលាយ បែរមុខទៅទិសខាងកើត និងពាយ័ព្យ មានបណ្តោយប្រវែង១០០ម និង ទទឹង៨០ម។ មួយផ្នែកធំនៃប្រាសាទភ្នំជីសូរត្រូវបានខូចខាត។

នៅប៉ែកខាងត្បូងនៃប្រាសាទ មានព្រះវិហារពុទ្ធសាសនាសង់ថ្មីមួយ និងនៅខាងក្រោយ មានសាលាធម្មសភាមួយខ្នងដែលមានកុដិព្រះសង្ឃ និងមានទីសក្ការៈតូចមួយទៀត ហើយមានអាងទឹកចំណាស់មួយធ្វើអំពីបេតុងជាថ្នាក់ៗ៕

ភ្នំជីសូរ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងភ្នំធម្មជាតិ