Close

ចិនផ្ញើលិខិតទៅអគ្គលេខាធិការ UN បដិសេធចំពោះហេតុផលមិនសមរម្យរបស់ជប៉ុនដែលលើកឡើងជុំវិញកោះតៃវាន់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
ចិនផ្ញើលិខិតទៅអគ្គលេខាធិការ UN បដិសេធចំពោះហេតុផលមិនសមរម្យរបស់ជប៉ុនដែលលើកឡើងជុំវិញកោះតៃវាន់ ចិនផ្ញើលិខិតទៅអគ្គលេខាធិការ UN បដិសេធចំពោះហេតុផលមិនសមរម្យរបស់ជប៉ុនដែលលើកឡើងជុំវិញកោះតៃវាន់

អង្គការសហប្រជាជាតិ៖ លោក ហ្វូ ខុង (Fu Cong) ជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ បានផ្ញើលិខិតមួយច្បាប់ទៀតទៅកាន់លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការ UN ដើម្បីបដិសេធយ៉ាងដាច់អហង្ការនូវហេតុផលមិនសមហេតុផលដែលបានលើកឡើងដោយតំណាងអចិន្ត្រៃយ៍របស់ជប៉ុនប្រចាំនៅ UN កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។

លិខិតរបស់លោក ហ្វូ ខុង ដែលនឹងត្រូវចែកចាយទៅរដ្ឋជាសមាជិក UN ទាំងអស់ជាឯកសារផ្លូវការរបស់មហាសន្និបាត បានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់រដ្ឋាភិបាលចិនជុំវិញភាពតានតឹងផ្នែកការទូតដែលបណ្ដាលមកពី «សេចក្ដីថ្លែងការណ៍ដ៏គ្រោះថ្នាក់» របស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សានាអេ តាកាអ៊ីឈី (Sanae Takaichi) ស្តីពីកោះតៃវ៉ាន់។

ចិនផ្ញើលិខិតទៅអគ្គលេខាធិការ UN បដិសេធចំពោះហេតុផលមិនសមរម្យរបស់ជប៉ុនដែលលើកឡើងជុំវិញកោះតៃវាន់

ទាក់ទិននឹងបញ្ហាកោះតៃវ៉ាន់ លោក ហ្វូ ខុង បានសង្កត់ធ្ងន់ថា ឯកសារច្បាប់អន្តរជាតិសំខាន់ៗដូចជា សេចក្តីប្រកាសក្រុងគែរ (Cairo Declaration) សេចក្តីប្រកាសក្រុងប៉ុតស្ដាំ (Potsdam Proclamation) និងលិខិតចុះចាញ់របស់ជប៉ុន បានបញ្ជាក់ជាយូរណាស់មកហើយនូវ អធិបតេយ្យភាពរបស់ចិនលើកោះតៃវ៉ាន់ និងកាតព្វកិច្ចរបស់ជប៉ុនក្នុងការប្រគល់ទឹកដីដែលលួចបាន រួមទាំងតៃវ៉ាន់ មកឲ្យចិនវិញ។

នៅក្នុងលិខិតរបស់បេសកជនចិនបានចង្អុលបង្ហាញថា ការលើកឡើងរបស់លោកស្រី តាកាអ៊ីឈី ដែលចាត់ទុកស្ថានភាពណាមួយនៅតៃវ៉ាន់ជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ជប៉ុន គឺបង្ហាញយ៉ាងច្បាស់ថា ជប៉ុនកំពុង «បោះបង់គោលការណ៍ដែលផ្តោតតែលើការការពារខ្លួន» និងកំពុងបង្កើនយោធារបស់ខ្លួន។

ចិនផ្ញើលិខិតទៅអគ្គលេខាធិការ UN បដិសេធចំពោះហេតុផលមិនសមរម្យរបស់ជប៉ុនដែលលើកឡើងជុំវិញកោះតៃវាន់

បេសកជនចិនបានព្រមានថា សហគមន៍អន្តរជាតិត្រូវតែរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះមហិច្ឆតារបស់ជប៉ុនក្នុងការពង្រីកសមត្ថភាពយោធា និង «ការរស់ឡើងវិញនៃរបបយោធានិយម» និងត្រូវរួមគ្នាការពារសន្តិភាពពិភពលោក។

លោក ហ្វូ ខុង បានបញ្ចប់លិខិតដោយអំពាវនាវដល់ភាគីជប៉ុនថា ប្រសិនបើជប៉ុនពិតជាចង់អភិវឌ្ឍទំនាក់ទំនងចិន-ជប៉ុនប្រកបដោយស្ថិរភាព ខ្លួនគួរតែ បញ្ជាក់ឡើងវិញឲ្យបានច្បាស់លាស់នូវគោលការណ៍ចិនតែមួយ ប្រកាន់ខ្ជាប់នូវស្មារតីនៃឯកសារនយោបាយទាំងបួនរវាងប្រទេសទាំងពីរ ដកហូតសេចក្តីថ្លែងការណ៍ខុសឆ្គងភ្លាមៗ និងចាត់វិធានការជាក់ស្តែងដើម្បីកែតម្រូវកំហុស៕