Close

ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសប៉ាគីស្ថានចុះ MOU ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 10:11 am ព័ត៌មានជាតិ
ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសប៉ាគីស្ថានចុះ MOU ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសប៉ាគីស្ថានចុះ MOU ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិទាំងពីរ។

ពិធីចុះហត្ថលេខាខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតិភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសប៉ាគីស្ថានចុះ MOU ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា

ក្នុងឱកាសនោះ ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពល្អប្រសើរដែលមានស្រាប់ និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាទៀងទាត់ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកមធ្យោបាយថ្មីៗបន្ថែមទៀត សម្រាប់ទាញយកសក្តានុពល និងកាលានុវត្តភាពសេដ្ឋកិច្ចដែលមានរវាងប្រទេសទាំងពីរ៕

ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសប៉ាគីស្ថានចុះ MOU ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា