Close

ផ្លូវការ! រដ្ឋសភាបោះឆ្នោតគាំទ្រលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ផ្លូវការ! រដ្ឋសភាបោះឆ្នោតគាំទ្រលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស ផ្លូវការ! រដ្ឋសភាបោះឆ្នោតគាំទ្រលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស

ភ្នំពេញ៖ រដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួនពីររូប គឺលោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក សុខ ចិន្តាសោភា ដោយសម្លេងគាំទ្រ ១១២លើ១១២សម្លេង។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋាភិបាលបានធ្វើសំណើសុំដោះដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់រដ្ឋសភា។ បន្ទាប់ពីទទួលការស្នើសុំនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិនិត្យលើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។

ផ្លូវការ! រដ្ឋសភាបោះឆ្នោតគាំទ្រលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស

លោក សុខ ចិន្តាសោភា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប្រាក់ សុខុន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា សម័យប្រជុំលើកដំបូង នៃព្រឹទ្ធសភា នីតិកាលទី៥ បានបោះឆ្នោតគាំទ្រលោក ប្រាក់ សុខុន ឱ្យធ្វើជាអនុប្រធានទី១ ដោយសំឡេងគាំទ្រ៦២/៦២រូប។
សូមរម្លឹកថា លោកប្រាក់ សុខុន បានមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសលោក ហោ ណាំហុង កាលពីឆ្នាំ២០១៦៕

ផ្លូវការ! រដ្ឋសភាបោះឆ្នោតគាំទ្រលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស